Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យឯកឧត្តម លុច្ស តារា អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ចូលជួបសំដែងការគួរសម

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1585
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យឯកឧត្តម លុច្ស តារា អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ចូលជួបសំដែងការគួរសម ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យឯកឧត្តម លុច្ស តារា អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ចូលជួបសំដែងការគួរសម

នៅព្រឹកថ្ងៃអង្គារ ៧ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យឯកឧត្តម លុច្ស តារា អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ចូលជួបសំដែងការគួរសម និងជម្រាបលា មុនពេលឯកឧត្តមចេញទៅបំពេញបេសកកម្មនៅលេខាធិការដ្ឋានអាស៊ាន ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី នាពេលខាងមុខ។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានសំដែងនូវការអបអរសាទរចំពោះ ឯកឧត្តម លុច្ស តារា ដែលទទួលបានការតែងតាំងជានាយកខុទ្ទកាល័យឯកឧត្តមអគ្គលេខាធិការអាស៊ាន ហើយក៏ជាមុខមាត់មួយសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាមោទនភាពសម្រាប់ក្រសួង ដែលមានមន្ត្រីរបស់ខ្លួនទៅបម្រើការនៅលេខាធិការដ្ឋានអាស៊ាន។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យឯកឧត្តម លុច្ស តារា ខិតខំប្រឹងប្រែងបំពេញភារកិច្ចឱ្យបានល្អ ដើម្បីលើកកម្ពស់កិត្យានុភាពអាស៊ានទាំងមូលឱ្យកាន់តែខ្ពស់ត្រដែត នៅក្នុងឆាកតំបន់ និងអន្តរជាតិ ហើយក៏បានណែនាំឱ្យជួយជម្រុញគម្រោងនានា ដែលអាចនាំផលប្រយោជន៍ជូនប្រទេសជាតិ ជាពិសេសពាក់ព័ន្ធនឹងវិស័យការងារ និងទេសន្តរប្រវេសន៍។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានផ្តាំផ្ញើការសួរសុខទុក្ខដល់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងផ្តាំជូនពរឯកឧត្តម ទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចដ៏ឧត្តុងឧត្តមនេះ៕