ព្រឹកថ្ងៃនេះ នាយករដ្ឋមន្រ្តីថៃ សេដ្ឋា ថាវីស៉ីន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
ថៃ ក៏ជាប្រទេសដែលបានផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់និស្សិតកម្ពុជាផងដែរ។ ចាប់ពីឆ្នាំ១៩៩៥-ខែមីនា ឆ្នាំ២០២៣ គម្រោងព្រះរាជឧបត្ថម្ភលើវិស័យអប់រំរបស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន មាននិស្សិតកម្ពុជាទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ចំនួនសរុប ៣,២៤០នាក់, ពី TICA ចំនួន ១១នាក់ និងផ្សេងៗចំនួន ១៩នាក់។
គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ និស្សិតខ្មែរដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ទាំងទទួលបានអាហារូបករណ៍ និងបង់ប្រាក់នៅប្រទេសថៃ មានចំនួន ១,៥២៨នាក់។
កម្ពុជា និងថៃ ក៏មានកិច្ចសហប្រតិបត្តិការជាមួយគ្នាកិច្ចការជាច្រើនទៀតលើផ្នែកសន្តិសុខ និងការពារជាតិ វប្បធម៌ សុខាភិបាល ទេសចរណ៍ កសិកម្ម ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕