ឯកឧត្តម ស្វាយ ស៊ីថា ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស)
ឯកឧត្តម ស្វាយ ស៊ីថា ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស)
យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចតែងតាំងសមាសភាពគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ដែលមានសមាសភាពដូចខាងក្រោម៖
| ១. | ឯកឧត្តម ស្វាយ ស៊ីថា | ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស | ប្រធាន |
| ២. | ឯកឧត្តម នេត្រ ភក្ត្រា | រដ្ឋមន្ត្រីក្រសួងព័ត៌មាន | អនុប្រធានទី១ |
| ៣. | ឯកឧត្តម ប៉ែន បូណា | ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល | អនុប្រធានអចិន្ត្រៃយ៍ |
| ៤. | ឯកឧត្តម ទិត សុធា | ប្រធានអង្គភាព័ត៌មាននិងប្រតិកម្មរហ័ស | អនុប្រធាន |
| ៥. | ឯកឧត្តម មាស សុភ័ណ្ឌ | ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី | អនុប្រធាន |
| ៦. | ឯកឧត្តម អាន សុខខឿន | អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ | សមាជិក |
| ៧. | ឯកឧត្តម ឈុំ សុជាត | អ្នកនាំពាក្យក្រសួងការពារជាតិ | សមាជិក |
| ៨. | ឯកឧត្តម មាស សុខសេនសាន | អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ | សមាជិក |
| ៩. | ឯកឧត្តម ជិន ម៉ាលីន | អ្នកនាំពាក្យក្រសួងយុត្តិធម៌ | សមាជិក |
| ១០. | ឯកឧត្តម ទូច សុឃៈ | អ្នកនាំពាក្យក្រសួងមហាផ្ទៃ | សមាជិក |
| ១១. | ឯកឧត្តម ទេព អស្នារិទ្ធ | អ្នកនាំពាក្យក្រសួងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាន គ.ស.ព.ស | សមាជិក |






