Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ “ជំរុញឱ្យមានការបង្កើតទារកដ្ឋាន និងមត្តេយ្យសិក្សាឱ្យបានច្រើននៅតាមបណ្តាតំបន់មានរោងចក្រ”

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 399
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ “ជំរុញឱ្យមានការបង្កើតទារកដ្ឋាន និងមត្តេយ្យសិក្សាឱ្យបានច្រើននៅតាមបណ្តាតំបន់មានរោងចក្រ” សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ “ជំរុញឱ្យមានការបង្កើតទារកដ្ឋាន និងមត្តេយ្យសិក្សាឱ្យបានច្រើននៅតាមបណ្តាតំបន់មានរោងចក្រ”

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា តាមរយៈការចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មារិនីនាពេលកន្លង សម្ដេចបានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យសហការជាមួយបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីវិនិយោគបង្កើតទារកដ្ឋាន និងសាលាមត្តេយ្យសហគមន៍ នៅតាមបណ្តាតំបន់ជិតរោងចក្រ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញប្រកាសឱ្យអនុវត្តជាផ្លូវការ កម្មវិធីនយោបាយចំនួន ២ ក្នុងវិស័យការងារ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កម្មករនិយោជិត ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការបង្កើតសាលារៀនទាំងនេះ គឺដើម្បីចូលរួមចំណែកសម្រាលបន្ទុកដល់កម្មករ-កម្មារិនីដែលមានកូននៅក្នុងបន្ទុក សំដៅជួយបង្កើនផលិតភាព និងប្រសិទ្ធភាពការងាររបស់បងប្អូនកម្មករ-កម្មារិនី ព្រមទាំងជួយដល់ការរីកចម្រើនរបស់រោងចក្រផងដែរ៕


អត្ថបទទាក់ទង