Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្របខណ្ឌកិច្ចគំាពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន គឺឆ្លើយតបទៅអ្នកដែលថា រាជរដ្ឋាភិបាលមិនបានធ្វើអ្វីសោះជូនប្រជាពលរដ្ឋក្រីក្រ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 1311
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្របខណ្ឌកិច្ចគំាពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន គឺឆ្លើយតបទៅអ្នកដែលថា រាជរដ្ឋាភិបាលមិនបានធ្វើអ្វីសោះជូនប្រជាពលរដ្ឋក្រីក្រ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្របខណ្ឌកិច្ចគំាពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន គឺឆ្លើយតបទៅអ្នកដែលថា រាជរដ្ឋាភិបាលមិនបានធ្វើអ្វីសោះជូនប្រជាពលរដ្ឋក្រីក្រ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងបរិការជំងឺកូវីដ-១៩ កន្លងមក រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាប្រមាណ ១,៣៥៥លានដុល្លារ ក្នុងឆ្នាំ២០២១ និង ៦០០លានដុល្លារក្នុងឆ្នាំ ២០២២ សម្រាប់ការអនុវត្តវិធានការអន្តរាគមន៍ក្នុងការដោះស្រាយផលប៉ះពាល់ទាំងផ្នែកសង្គម និងសេដ្ឋកិច្ចដែលបណ្តាលមកពីវិបត្តិជំងឺកូវីដ-១៩ វិបតិ្តសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ជាពិសេសលើកម្មវិធីប្រយុទ្ធ និងទប់ស្កាត់លើជំងឺកូវីដ-១៩។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករនិយោជិកដែលត្រូវព្យួរកិច្ចសន្យាការងារ ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ កម្មវិធីសាច់ប្រាក់ពលកម្ម កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងគ្រោះ និងងាយរងហានិភ័យ ដែលទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់នៅក្នុងអំឡុងពេលមានសម្ពាធអតិផរណាជាដើម។

បើតាមសម្តេចធិបតីនាយករដ្ឋមន្ត្រី ការដាក់ចេញគោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដើម្បីជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះនេះ គឺជាការឆ្លើយតបទៅក្រុមដែលថា រាជរដ្ឋាភិបាលមិនបានធ្វើអ្វីសោះជូនប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋងាយរងហានិភ័យ។

ថ្លែងក្នុងឱកាសអញ្ជើញជាអិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលសម្រេចដាក់ចេញនូវគោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគំាពារសង្គមឆ្លើយតបនឹងគ្រោះអាសន្នដើម្បីត្រៀមរួចជាស្រេចក្នុងការធ្វើអន្តរាគមន៍គំាពារសង្គមជាមួយនឹងជម្រើសឧបករណ៍គោលនយោបាយជំនួយសង្គម និងសន្តិសុខសង្គមដែលមានលក្ខណៈសមស្របឆ្លើយតបទៅនឹងគ្រោះអាសន្ន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងបន្តថា បន្ថែមលើផែនការគ្រប់គ្រងគ្រោះមហន្តរាយតាមរយៈការកែសម្រួលយន្តការអនុវត្តន៍កម្មវិធី ការពង្រីកវិសាលភាពកម្មវិធីដែលមានស្រាប់ ការដាក់ចេញកម្មវិធីអន្តរាគមន៍ពិសេសថ្មីៗនៅក្នុងមួយគ្រានៃវិបត្តិ៕



អត្ថបទទាក់ទង