Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងារ ស.ស.យ.ក. បម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រីចំនួន ៧៧រូប

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 216
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងារ ស.ស.យ.ក. បម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រីចំនួន ៧៧រូប ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងារ ស.ស.យ.ក. បម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រីចំនួន ៧៧រូប

នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងារ ស.ស.យ.ក. បម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រីចំនួន ៧៧រូប នៅអគារ The Kampus

ក្នុងពិធីនារសៀលនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រួមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ជាច្រើនរូបទៀត។

ក្នុងបរិយាកាសដ៏មានអត្ថន័យ និងមានសារៈសំខាន់នេះ ឯកឧត្តម គួច វែងស្រ៊ុន បានប្ដេជ្ញាចិត្តក្នុងការចូលរួមបន្តស្មារតីលើកកម្ពស់សមត្ថភាពយុវជន និងអនុវត្តការងារស្របតាមស្មារតី និងគោលការណ៍របស់ ស.ស.យ.ក.ដើម្បីជាសក្ខីភាព និងឆ្លើយតបទៅនឹងសេចក្ដីទុកចិត្តពីសំណាក់ ឯកឧត្តមប្រធាន និងឯកឧត្តមវង្សី វិស្សុត ចំពោះការផ្ដល់ឱកាសឱ្យឯកឧត្តម ក្នុងការចូលរួមដឹកនាំ និងចូលរួមគាំទ្របុព្វហេតុជាតិ និងមាតុភូមិជាមួយក្រុមគ្រួសារ ស.ស.យ.ក.។

ថ្លែងប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះ ឯកឧត្តមវង្សី វិស្សុត ដែលបានផ្ដល់ការអនុញ្ញាតឱ្យមានការរៀបចំក្រុមការងារ ស.ស.យ.ក. បម្រើការនៅទីស្ដីការគណៈរដ្ឋមន្ត្រី។

ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ថា កិច្ចការសង្គមជាកិច្ចការសំខាន់ដែលមិនអាចរំលងបាន ហើយការរីកលូតលាស់នៃចំនួនសមាជិក សមាជិកា ស.ស.យ.ក. ពីមួយថ្ងៃទៅមួយថ្ងៃ បានបង្ហាញអំពីតួនាទីដ៏សំខាន់នៃមហាក្រុមគ្រួសារ ស.ស.យ.ក. ដែលបាននិងកំពុងបំពេញតួនាទី ចូលរួមយ៉ាងសកម្មក្នុងដំណើរប្រព្រឹត្តទៅនៃសង្គម និងរួបរួមគ្នាជាធ្លុងមួយក្នុងនាមជាយុវជនបន្តវេន។

នាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានមានប្រសាសន៍អបអរសាទរគម្រប់ខួប ៤៥ ឆ្នាំនៃថ្ងៃកំណើត ស.ស.យ.ក. ០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៣ ដែលកន្លងទៅកាលពីពេលថ្មីៗនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តម បានធ្វើការវាយតម្លៃខ្ពស់ចំពោះស្មារតីរបស់ក្រុមគ្រួសារ ស.ស.យ.ក. ដែលបានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ចូលរួមជាបញ្ញា ស្មារតីកម្លាំងកាយ ចិត្ត រហូតសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាបន្តបន្ទាប់សម្រាប់ប្រទេសជាតិ និងមាតុភូមិ៕











អត្ថបទទាក់ទង