Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាច្រើនដើម្បីគាំទ្រដល់វិស័យបរិស្ថាន

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 211
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាច្រើនដើម្បីគាំទ្រដល់វិស័យបរិស្ថាន សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាច្រើនដើម្បីគាំទ្រដល់វិស័យបរិស្ថាន

នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាច្រើនដើម្បីគាំទ្រដល់វិស័យបរិស្ថាន ដោយបានបង្ហាញពីឆន្ទៈនយោបាយច្បាស់លាស់ និងចាត់ទុកការងារបរិស្ថានជាកិច្ចការសំខាន់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលនយោបាយផ្នែកបរិស្ថានដែលបានដាក់ចេញនាពេលបច្ចុប្បន្ន គឺដើម្បីបង្ការកុំឱ្យមនុស្សជំនាន់ក្រោយ រងផលប៉ះពាល់ដោយសារបញ្ហាបរិស្ថានមិនល្អ ពោលគឺយើងមានគោលដៅក្នុងការថែរក្សាបរិស្ថានសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាល់គម្រោងអភិវឌ្ឍទាំងឡាយដែលប៉ះពាល់ដល់បរិស្ថាន យើងត្រូវតែសិក្សាឱ្យបានល្អិតល្អន់ និងថា បញ្ហាបរិស្ថាន មិនមានព្រំដែននោះទេ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមការពារ៕



អត្ថបទទាក់ទង