Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ទិវាសន្តិភាព ២៩ធ្នូ គឺសម្រាប់ប្រជាជនខ្មែរ មិនមែនរបស់ត្រកូលហ៊ុន ផ្តាច់មុខនោះទេ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 123
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ទិវាសន្តិភាព ២៩ធ្នូ គឺសម្រាប់ប្រជាជនខ្មែរ មិនមែនរបស់ត្រកូលហ៊ុន ផ្តាច់មុខនោះទេ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ទិវាសន្តិភាព ២៩ធ្នូ គឺសម្រាប់ប្រជាជនខ្មែរ មិនមែនរបស់ត្រកូលហ៊ុន ផ្តាច់មុខនោះទេ

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» និងសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១១,០០០នាក់ ធ្វើឡើងនៅ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៅខេត្តកោះកុង នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយដែលកំណត់យក ២៩ធ្នូ គឺជាទិវាសន្តិភាពនៅកម្ពុជា និងជាថ្ងៃឈប់សម្រាកសម្រាប់ជាតិយើងទាំងមូល ហើយ សន្ដិភាព មិនមែនរបស់ត្រកូលហ៊ុន តែម្នាក់ឯងនោះទេ គឺជារបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទិវា សន្តិភាពនេះ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលស្រឡាញ់សន្តិភាព និងស្អប់សង្រ្គាម ដែលក្នុងនោះក៏មាន «ត្រកូលហ៊ុន» មួយដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា សម្រាប់អ្នកដែលមិនសប្បាយចិត្តជាមួយទិវាសន្តិភាពនេះ កុំឈប់សម្រាកក៏បានដែរ ប៉ុន្តែយើងទាំងអស់គ្នាត្រូវទទួលស្គាល់ថា សន្តិភាពគឺបានផ្តល់ផលប្រយោជន៍សម្រាប់យើងទាំងអស់គ្នា៕

សម្តេចធិបតី ហ៊ុន ម៉ាណែត


អត្ថបទទាក់ទង