ទស្សនវិភាគ៖ ការចាប់យកវិធីរំលត់សង្រ្គាមមុនពេលសង្រ្គាមផ្ទុះឡើង គឺជាយុទ្ធសាស្រ្ត
ឆ្លាតវៃនិងប៉ិនប្រសប់របស់រដ្ឋាភិបាលកម្ពុជា!
ចាប់តាំងពីព្រឹត្តិការណ៏នៃការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតំបន់មុំបី កាលពី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យវីរៈកងទ័ពកម្ពុជាម្នាក់ត្រូវបានពលីជីវិតនៅ លើសមរភូមិ ខ្សែត្រៀមជួរមុខក្នុងអធិបតេយ្យភាពរបស់កម្ពុជា ដោយការលបលួចបាញ់ប្រហារដ៏គគ្លើនពីសំណាក់កង ទ័ពឈ្លានពានថៃ បានកើតមាននូវចលនាស្នេហាជាតិផ្ទុះឡើងចេញពីសំណាក់ មហាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ។
ការឈឺចាប់នូវអំពើឈ្លានពាននេះ បណ្តាលឱ្យមាននូវប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់ប្រមុខថ្នាក់ ដឹកនាំ នៃស្ថាប័នកំពូលៗ រហូតដល់មានការឯកភាពគ្នាជាធ្លុងមួយរបស់ជាតិតាមរយៈសមាជរដ្ឋសភា និង ព្រឹទ្ធសភា គាំទ្រវិធានការណ៍ដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ដែលដាក់ចេញជាបន្ទាន់ក្នុងការចល័ត កម្លាំង កងទ័ព និងគ្រឿងសព្វាវុធគ្រប់ប្រភេទ ទៅកាន់តំបន់ព្រំដែន ជាពិសេសចំណុចមុំបី។ ក្នុងស្មារតីជាតិ និយម ដ៏អង់អាចក្លាហាននេះតំបន់ព្រំដែនមានសភាពផុត ស្រួយ ហើយអាចនឹងកើតឡើងជាយថាហេតុ ងាយនឹងផ្ទុះសង្គ្រាម វាយ ប្រយុទ្ធបង្ហូរឈាមគ្នា រវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ដែលពិបាកនឹងប៉ាន់ស្មានបាន។
បើទោះបីជាមានការប្រញាប់ស្វែងរកដំណោះស្រាយតាមរយៈយន្តការចរចាទ្វេភាគីយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលកម្ពុជាបានឆ្ពោះមួយជំហានដ៏ច្បាស់លាស់ និងមោះមុតបំផុត គឺការប្រើប្រា ស់យន្ត ការ អន្តរ ជាតិ ដោយផ្តល់នូវជំនឿជឿជាក់និងទំនុកចិត្តដ៏រឹងមាំថា ជាជម្រើស «ពន្លត់ភ្លើង ដែលឈប់ បន្ត អង្គុយ បក់ ផ្សែងតទៅទៀត»។ ខ្លឹមសារនៃពាក្យបណ្តឹង គឺការយកសំណុំរឿងខ្សែបន្ទាត់ព្រំដែនដែលមិនទាន់មានការ ឯកភាពស្រុះស្រួលគ្នា អស់រយៈពេលរាប់សិបឆ្នាំមកហើយ ក្នុងនោះ រួមមាន៖ តំបន់មុំបី ប្រាសាទ តាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ប្តឹងទៅតុលការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីជម្រះ បញ្ហា ឱ្យឆាប់បានចប់សព្វគ្រប់ និងក្នុងការទុកជាមរតកសម្រាប់អ្នកជំនាន់ក្រោយកុំឱ្យជួបរឿងដដែលកើត មាននូវការប្រឈមមុខដាក់គ្នាគ្មានទីបញ្ចប់នេះទៀត។
ក្នុងពេលដំណាលគ្នានេះ អ្វីដែលជាការគួរឱ្យកត់សម្គាល់និងកោតសរសើរបំផុតចំពោះការដឹកនាំ ដ៏ឆ្លាតវៃនិងប៉ិនប្រសព្វរបស់ប្រមុខរាជរដ្ឋាភិបាល គឺការប្រកាន់យកនូវគោលនយោបាយឈ្នះ-ឈ្នះ ក្នុង ការ ចារចារំលត់សង្គ្រាមដោយសន្តិវិធី គឺការឯកភាពគ្នា កែសម្រួលកងទ័ពជួរមុខនៅក្នុង តំបន់ដែល កំពុង ប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលនេះមិនមែនជាសញ្ញាបង្ហាញថា កម្ពុជាខ្លាច ឬ មិន ហ៊ានប្រឈមមុខជាមួយកងទ័ពថៃនោះឡើយ។ ប៉ុន្តែ ការសម្រេចចិត្តដ៏ត្រឹមត្រូវនេះ បានបង្ហាញនូវ ភាព ឆ្លាតវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានក្រសួងការពារជាតិជាសេនាធិការ បានគិតគូ គ្រប់ ជ្រុង ជ្រោយនិងក៏បានប្រកាន់យកនូវភាពបត់បែន ទន់ភ្លន់ តែមិនទន់ជ្រាយនិងម៉ឺងម៉ាត់ផ្នែកការទូត ក្នុង នាម ជាអរិយប្រទេសមួយ ដែលមានភាពចាស់ទុំផ្នែកនយោបាយ និងជាទីគោរពរបស់បណ្តាប្រទេស លើ ពិភពលោក ជាពិសេស នៅក្នុងបណ្តាលប្រទេសនៃតំបន់អាស៊ាន ។
ការកែសម្រួលកងទ័ពជួរមុខ ពិតជារំលេចឱ្យឃើញនូវភាពខ្ពស់ត្រដែតនៃសន្តិភាពនិយម ដែល មិន ស្រេកឃ្លានសង្គ្រាមដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ម៉្យាងក៏បង្ហាញនូវគុណតម្លៃខ្ពស់បំផុត គឺការ បញ្ជៀសបាននូវការប៉ះទង្គិចបង្ហូរឈាមគ្នាដោយអាវុធ រវាងកងទ័ពនៃប្រទេសទាំងពីរ ពោល គឺ«ត្រូវរំលត់ សង្គ្រាមឱ្យបានមុនពេលដែលសង្គ្រាមចាប់ផ្តើមផ្ទុះឡើង »។ ការសម្រេចចិត្តដ៏ត្រឹមត្រូវនេះ គឺជាយុទ្ធ វិធី ដ៏ល្អបំផុត ដែលមនុស្សជាតិលើភពផែនដីនេះប្រាថ្នានិងទទូចចង់បានគ្រប់ៗគ្នា ពោលគឺការ គោរព ទៅ តាម គោល នយោបាយ ឈ្នះ-ឈ្នះទាំងសងខាងរវាងប្រទេសទាំងពីរ ។ ខុសពីការរិះគន់ របស់មជ្ឈដាន ប្រឆាំង មួយចំនួន វាយតម្លៃថា រដ្ឋាភិបាលចុះញ៉ម ឬដកថយ និងថែមទាំងសិក្សាពុំស៊ីជម្រៅនៃពាក្យថា កែ សម្រួល កងទ័ព ទៅជាចោទប្រកាន់ថា កម្ពុជាដកកងទ័ពចេញពីតំបន់ដែលស្ថិតនៅក្នុងដែនអធិប តេយ្យ ភាពរបស់ខ្លួន ដែលធាតុពិត មិនដូច្នោះទេ គឺកម្ពុជា កងទ័ពកម្ពុជានៅតែស្ថិតនៅក្នុងដែន អធិបតេយ្យ ភាព របស់ខ្លួន និងស្ថិតនៅក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជាមិនឱ្យបាត់បង់ សូម្បីតែ មួយ មីលីម៉ែត្រឡើយ។
យើងបានដឹងហើយថា សង្រ្គាមងាយនិងបង្កើតទេគ្រាន់តែផ្ទុះអាវុធដាក់គ្នាតែបន្តិច សង្គ្រាម ការ បង្ហូរ ឈាមអាចនិងផ្ទុះឡើងភ្លាមមួយរំពេច ។ បើសង្គ្រាមបានផ្ទុះឡើងហើយការរំលត់សង្រ្គាមគឺ ពិតជាមាន ការ លំបាក ។ ដូច្នេះវីធីដែលល្អបំផុតគឺការបញ្ជៀងសង្គ្រាមឱ្យបានគឺជាវិធីសាស្រ្តមួយដែលត្រូវ ប្រកាន់ យក។ ផ្ទុយទៅវិញ បើសម្រេចចិត្តខុស ហើយបណ្តោយឱ្យកើតសង្គ្រាមផ្ទុះឡើងមែន ប្រាកដ ណាស់ នឹងបណ្តាលឱ្យមាន ផលប៉ះពាល់ច្រើនណាស់ដល់សេចក្តីសុខនៃប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ រាប់ទាំងអាយុជីវិតកងទ័ព និងជីវិតប្រជាជនស្លូតត្រង់ ទ្រព្យសម្បត្តិ និងប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំ ថ្ងៃ របស់ប្រជាជនយ៉ាងច្រើនឥតគណនា។ ផលវិបាកនៃសង្គ្រាមដូចយើងបានឃើញ បានលឺរវាង ប្រទេស រុស្សីនិងប្រទេសអ៊ុយក្រែន , សង្រ្គាមរវាង ប្រទេសអ៊ីស្រាអែល និងប្រទេសប៉ាឡេស្ទីន ពិតជាបាន បន្សល់ នូវទុក្ខវេទនារាប់មិនអស់ រហូតមកដល់សព្វថ្ងៃនេះ ។ យើងសាកគិតទៅមើល តើនៅពេល ដែល សង្គ្រាម ទាំងនោះបានបញ្ចប់ទៅ តើប្រទេសរបស់ពួកគេនឹងនៅសេសសល់អ្វីខ្លះ? ប្រាកដជាសល់នូវភាពសោក សង្រេង វិនាសព្រាត់ប្រាស់ បាត់បង់គ្រួសារ និងប្រទេសជាតិទាំងមូលត្រូវក្លាយទៅ គំនរបាក់ បែក និង បាត់បង់អស់អ្វីៗគ្រប់យ៉ាងជាក់ជាមិនខានឡើយ។
ក្នុងអតីកាលកន្លងទៅ កម្ពុជាយើង ក៏ធ្លាប់បានហែលឆ្លងនូវទុក្ខលំបាកនេះ ជាច្រើនជំនាន់រួចមក ហើយ ហើយវាក៏បានក្លាយទៅជាមេរៀនជីវិតមួយដ៏សែនជូរចត់ណាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរ។ ដូច នេះ យើងទាំងអស់គ្នាត្រូវចាំថា «សង្គ្រាមងាយនិងបង្កើតឡើងទេ តែការរំលត់សង្រ្គាមវិញគឺជារឿងមួយ ដែលពិបាកនិងប្រើរយៈពេលយូរណាស់ទម្រាំអាចដោះស្រាយបញ្ចប់បាន »។
ដូច្នេះវិធីដែលល្អបំផុតគឺការបញ្ជៀសសង្គ្រាមឱ្យបានមុនពេលដែលសង្គ្រាមផ្ទុះឡើង នោះទើបជា យុទ្ធវិធីមួយដ៏ល្អនិងឆ្លាតវៃប្រកបដោយភាពប៉ិនប្រសប់ ដូចដែលរដ្ឋាភិបាលកម្ពុជាបានកំពុងធ្វើនេះ ហើយ ជា នយោបាយឈ្នះ-ឈ្នះ ទាំងអស់គ្នា ហើយនេះក៏ជាវិធីមួយដែលទទួលបានជោគជ័យ ធំណាស់សម្រាប់ ប្រទេស យើងទាំងពីរផងដែរ។
ប្រទេសដែលមានព្រំដែនរឹងមាំមិនមែនសំដៅទៅលើព្រំដែនមួយដែលពោរពេញទៅដោយកងទ័ពប្រឈមមុខដាក់គ្នា និងពោពេញទៅដោយគ្រឿងយោធូបករណ៏យោធានៅតាមបន្ទាត់ព្រំដែននោះទេ ពោល គឺជាព្រំដែនមួយដែលមានការអភិវឌ្ឍន៏រីកចម្រើន មានសកម្មភាពពាណិជ្ជកម្មរវាងគ្នា និងគ្នាទៅវិញ ទៅ មក និងប្រជាជនមានការរស់នៅប្រាស្រ័យទាក់ទងគ្នាប្រកបដោយភាតរៈភាព និងជាព្រំដែន មួយដែល មាននូវសន្តិភាព នោះហើយ ជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរចង់បាន។
ដូច្នេះយើងទាំងអស់គា្នត្រូវតែមានមោទនភាពគាំទ្រ ជឿជាក់ និងទុកចិត្តចំពោះសេចក្តីសម្រេច ចិត្ត ដ៏ ត្រឹមត្រូវ របស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាយើង ដើម្បីបន្តដោះស្រាយនិងការបញ្ជៀសនូវ សង្រ្គាម បង្ហូរឈាមរវាងកងទ័ពកម្ពុជា និងកងទ័ពថៃពោលគឺ «ត្រូវរំលត់ភ្លើងជាជាងអង្គុយបក់ផ្សែង » ។ យើងទាំងអស់គ្នា ត្រូវរួមគ្នាជា ធ្លុងមួយគាំទ្ររាជរដ្ឋាភិបាលនិងកងទ័ពកម្ពុជា និងប្រកាន់យក គោលការណ៏ព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ ទើបយើងអាចមានឱកាស ក្នុងការអភិវឌ្ឍប្រទេស ជាតិ ឱ្យកាន់តែចម្រើនរឹងមាំ និងកសាងប្រទេសមួយមាននូវភាពសម្បូរ សប្បាយ រុងរឿងទាំងក្នុងពេលបច្ចុប្បន្ន និងឆ្ពោះទៅពេលអនាគតកាន់តែប្រសើរឡើងថែមទៀត៕
អត្ថបទដោយ៖ ពិន វិជ័យ ( អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ)