Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទម្រាំសម្រេចបានគម្រោងអភិវឌ្ឍមួយៗ គេត្រូវប្រើពេលអស់ជាច្រើនឆ្នាំ ដើម្បីសិក្សាលម្អិតពីផលប៉ះពាល់នានា

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 437
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទម្រាំសម្រេចបានគម្រោងអភិវឌ្ឍមួយៗ គេត្រូវប្រើពេលអស់ជាច្រើនឆ្នាំ ដើម្បីសិក្សាលម្អិតពីផលប៉ះពាល់នានា សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទម្រាំសម្រេចបានគម្រោងអភិវឌ្ឍមួយៗ គេត្រូវប្រើពេលអស់ជាច្រើនឆ្នាំ ដើម្បីសិក្សាលម្អិតពីផលប៉ះពាល់នានា

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គេត្រូវគិតគូរពីផលប៉ះពាល់ជាមុន តាំងពីមុនសាងសង់ ពេលសាងសង់ និងនៅក្រោយពេលសាងសង់ ទៅលើបរិស្ថាន ព្រៃឈើ អេកូឡូស៊ី និងជាពិសេសផលប៉ះពាល់លើប្រជាពលរដ្ឋ។ សម្ដេចធិបតីបានបន្តថា គេក៏ត្រូវថ្លឹងថ្លែងពីផលដែលបានពីការវិនិយោគ ការផលិតសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ថាតើវាសមស្របទៅនឹងផលប៉ះពាល់អវិជ្ជមានទៅលើប្រជាពលរដ្ឋដែរឬទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ «ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ» ដែលមានអនុភាព ១៥០ មេហ្គាវ៉ាត់ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ពិតណាស់ យើងត្រូវការអគ្គិសនីដែលផលិតខ្លួនឯង ដោយមិនចាំបាច់ពឹងដង្ហើមគេដកគ្រប់ពេលទេ ពោលបើនៅថ្ងៃណាមួយ ប្រទេសជិតខាងផលិតលែងបាន នោះវានឹងបង្កគ្រោះថ្នាក់ដល់យើងជាក់ជាមិនខាន៕



អត្ថបទទាក់ទង