Khmer First Close

តើរាជរដ្ឋាភិបាលមានគោលដៅអ្វីខ្លះដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានភាពប្រសើរឡើង?

ដោយ៖ សម្បត្តិ កិត្យា ​​ | 11 ម៉ោងមុន ព័ត៌មានជាតិ 134
តើរាជរដ្ឋាភិបាលមានគោលដៅអ្វីខ្លះដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានភាពប្រសើរឡើង? តើរាជរដ្ឋាភិបាលមានគោលដៅអ្វីខ្លះដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានភាពប្រសើរឡើង?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ជីវិតប្រជាពលរដ្ឋត្រូវការកត្តាសំខាន់ៗចំនួន៣ ក្នុងនោះទី១ កត្តាសុខភាព ទី២ កត្តាចំណេះដឹង និងទី៣ កតា្តជីវភាព តាមរយៈការផ្ដល់ឱកាសការងារទៅដល់ប្រជាពលរដ្ឋ ខណៈរាជរដ្ឋាភិបាលបានជំរុញខ្លាំងណាស់ លើគោលនយោបាយអាទិភាព និងវិធានគន្លឹះនានាដើម្បីធ្វើយ៉ាងណាផ្ដល់នូវអាទិភាពទាំងនេះ ទៅដល់ប្រជាពលរដ្ឋនៅគ្រប់កន្លែង និងចំគោលដៅ។

នៅក្នុងពិធី «សម្ពោធផ្លូវជាតិលេខ ៤១ ៣១ ៣៣ នៅស្រុកត្រាំកក់ ស្រុកជំគីរី ខេត្តតាកែវ» នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រយៈពេលជាង៤០ឆ្នាំមកនេះ កម្ពុជាបានវិវត្តរីកចម្រើនលើគ្រប់វិស័យ ហើយមិនមែនរីកចម្រើនតែនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្ដែគឺបានរីកចម្រើននៅគ្រប់បណ្ដារាជធានី-ខេត្ត ដែលមានទាំងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ និងជីវភាពរបស់ប្រជាពលរដ្ឋមានភាពធូរធារជាងមុន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ខិតខំដាក់ចេញគោលនយោបាយ ក៏ដូចជាយុទ្ធសាស្រ្តនានាដើម្បីធានាលំនឹងជីវភាពរបស់ប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលមិនរត់ចោលប្រជាពលរដ្ឋឡើយ៕

អត្ថបទទាក់ទង