Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននេះ ជាសក្ខីភាពនៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជនដើម្បីជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា “

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 454
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននេះ ជាសក្ខីភាពនៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជនដើម្បីជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា “ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននេះ ជាសក្ខីភាពនៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជនដើម្បីជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា “

ក្នុងកម្មវិធី «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩» នៅព្រឹកថ្ងៃចន្ទទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វេទិកានេះ ជាសក្ខីភាពនៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន ក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ធុរជន វិនិយោគិន ក្នុងគោលដៅ ជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាអធិបតីក្នុងវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ដែលជាប្រពៃណីបន្តពីវេទិកាជាបន្តបន្ទាប់ កន្លងមក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជំនួបយើងនៅពេលនេះ ត្រូវបានចាត់ទុកជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីបើកទូលាយមួយ ដែលសាធារណជន ក៏ដូចជាវិស័យឯកជនរង់ចាំថ្ងៃនេះ ក៏ដូចជារង់ចាំលទ្ធផលនានាដែលរាជរដ្ឋាភិបាលនឹងដាក់ចេញគោលការណ៍ដើម្បីជួយជំរុញវិស័យឯកជន ដែលជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល នៅក្នុងការជំរុញសេដ្ឋកិច្ចជាតិ។

ទន្ទឹមនឹងនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចជាតិនេះ ជាចំណុចសំខាន់ណាស់ ព្រោះទាក់ទងទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងដែលរាជរដ្ឋាភិបាលនឹងដាក់ចេញគោលការណ៍ផ្សេងៗដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា៕



អត្ថបទទាក់ទង