Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធនាគារវីងបានផ្តល់កម្ចីឥណទាន ៥ លានដុល្លារអាមេរិកដល់ប្រជាកសិករក្នុងអត្រាការប្រាក់ទាប

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 333
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធនាគារវីងបានផ្តល់កម្ចីឥណទាន ៥ លានដុល្លារអាមេរិកដល់ប្រជាកសិករក្នុងអត្រាការប្រាក់ទាប សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធនាគារវីងបានផ្តល់កម្ចីឥណទាន ៥ លានដុល្លារអាមេរិកដល់ប្រជាកសិករក្នុងអត្រាការប្រាក់ទាប

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្មីៗនេះធនាគារវីងបានសហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដោយបានព្រមព្រៀងផ្តល់កម្ចីឥណទានប្រមាណ ៥ លានដុល្លារអាមេរិក ដល់ប្រជាកសិករក្នុងអត្រាការប្រាក់ទាប ដើម្បីជួយដល់អ្នកប្រកបរបរកសិកម្ម ក៏ដូចជាអ្នកជំនួញក្នុងវិស័យកសិកម្ម សំដៅលើកកម្ពស់ការជួយជំរុញការអភវិឌ្ឍវិស័យកសិកម្មអោយលឿនទៅមុខមួយកម្រិតទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ធនាគារវីងក៏បានបង្កើតភាពជាដៃគូជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជួយសម្រួលទៅដល់យុវជនអោយទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុចាំបាច់នានា ក្នុងការបង្កើនជីវភាពប្រចាំថ្ងៃរបស់ពួកគេតាមរយៈការទទួលបានបទពិសោធន៍ហិរញ្ញវត្ថុនៃធនាគារឌីជីថលដ៏ទំនើប ដូចជាការចូលរួមបង្កើតគំនិតផ្តួចផ្តើមថ្មីៗជាច្រើន។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់អគារធនាគារវីងថៅវើ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនាគារវីងបានចូលរួមការគាំទ្រដល់ការអនុវត្តគោលនយោបាយបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fin Tech) នៅកម្ពុជាដែលបានពង្រីកវិសាលភាពនៅក្នុងការផ្តល់សេវាហិរញ្ញវត្ថុកាន់តែសម្បូរបែប៕



អត្ថបទទាក់ទង