Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវទទួលស្គាល់ថា ប្រជាពលរដ្ឋក្រីក្រ នៅតែមាន

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 240
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវទទួលស្គាល់ថា ប្រជាពលរដ្ឋក្រីក្រ នៅតែមាន សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវទទួលស្គាល់ថា ប្រជាពលរដ្ឋក្រីក្រ នៅតែមាន

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលប្រារព្ធឡើងនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីជា ប្រជាពលរដ្ឋយើងខ្លះ បានប្រែក្លាយពីជីវភាពក្រីក្រ ទៅមធ្យម ហើយខ្លះទៀត មានលទ្ធភាពរហូតឈាមដល់ជីវភាពខ្ពស់ ប៉ុន្តែយើងត្រូវទទួលស្គាល់ថា ប្រជាពលរដ្ឋក្រីក្រនៅតែមាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងក៏ត្រូវទទួលស្គាល់ថា ស្ថានភាព បរិស្ថាន សេដ្ឋកិច្ច សាកល មិនអាចនៅស្ថិតស្ថេរនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា នៅក្នុងរយៈពេល៤ឆ្នាំនេះ ពិភពលោក បានជួបប្រទះបញ្ហាផ្ទួនៗ រួមមាន៖ វិបត្តិនៃជំងឺកូវីដ-១៩ សង្រ្គាមនៅអឺរ៉ុប មជ្ឈឹមបូព៌ា និងនៅក្នុងអាស៊ាន ព្រមទាំងបញ្ហាអតិផរណានៃសេដ្ឋកិច្ចពិភពលោក ក៏បានប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាផងដែរ៕



អត្ថបទទាក់ទង