Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រូវធានាឱ្យបាននូវសន្តិសុខថាមពល និងឯករាជ្យភាពថាមពលដើម្បីធានាដល់ការអភិវឌ្ឍ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 213
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រូវធានាឱ្យបាននូវសន្តិសុខថាមពល និងឯករាជ្យភាពថាមពលដើម្បីធានាដល់ការអភិវឌ្ឍ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រូវធានាឱ្យបាននូវសន្តិសុខថាមពល និងឯករាជ្យភាពថាមពលដើម្បីធានាដល់ការអភិវឌ្ឍ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា កម្ពុជាត្រូវធានាឲ្យបាននូវសន្តិសុខថាមពលអគ្គិសនី និងឯករាជ្យភាពថាមពលអគ្គិសនី ដើម្បីធានាដល់ការអភិវឌ្ឍប្រទេស និងបម្រើដល់សេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សន្តិសុខថាមពលអគ្គិសនី គឺមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា។ កម្ពុជាត្រូវធានាថា ខ្លួនអាចផលិតថាមពលដោយខ្លួនឯងបាន នៅពេលដែលចាំបាច់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឧទាហរណ៍ពីករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបង្កឲ្យមានតម្រូវការប្រើប្រាស់អគ្គិសនីកើនឡើង ហើយមាននការដំឡើងថ្ល្លៃអគ្គិសនីជាដើម។ សម្តេចថា បើយើងគ្មានសមត្ថភាពក្នុងការផលិតថាមពលអគ្គិសនីដោយខ្លួនឯងទេ ហើយចាំតែទិញអគ្គិសនីពីខាងក្រៅ នោះយើងនឹងជួបវិបត្តិថាមពលអគ្គិសនីជាក់ជាមិនខាន។ បើតាមសម្តេចធិបតី ដោយសារវិស័យថាមពលអគ្គិសនី មានសារៈសំខាន់បែបនោះហើយ ទើបរាជរដ្ឋាភិបាលបានខិតខំគ្រប់បែបយ៉ាងដើម្បីផលិតថាមពលអគ្គិសនីដោយខ្លួនឯង តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដូចជាការផលិតវារីអគ្គិសនីស្ទឹងតាតៃ ជាដើម។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ឯករាជ្យថាមពលអគ្គិសនី គឺកម្រមានប្រទេសណាមួយដែលអាចផ្គត់ផ្គង់ថាមពលនៅក្នុងប្រទេសខ្លួនបានទេនៅលើពិភពលោក ដោយសារចំនួនប្រជាពលរដ្ឋចេះតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ទោះយ៉ាងណា សម្រាប់កម្ពុជា កម្ពុជាបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យទៅដល់កម្រិតមួយដែលអាចធ្វើទៅបាន ពោលគឺទោះជាមានបញ្ហាណាមួយកើតឡើងក្ដី ក៏កម្ពុជា នៅតែរក្សាបានថាមពលអគ្គិសនីសម្រាប់ផ្គត់ផ្គង់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានដែរ៕



អត្ថបទទាក់ទង