Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

នាវាទេសចរណ៍ខ្នាតធំមួយគ្រឿង ផ្ទុកអ្នកទេសចរចម្រុះជាតិសាសន៍ជិត១ពាន់នាក់ ចូលចតនៅខេត្តព្រះសីហនុ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 199
នាវាទេសចរណ៍ខ្នាតធំមួយគ្រឿង ផ្ទុកអ្នកទេសចរចម្រុះជាតិសាសន៍ជិត១ពាន់នាក់ ចូលចតនៅខេត្តព្រះសីហនុ នាវាទេសចរណ៍ខ្នាតធំមួយគ្រឿង ផ្ទុកអ្នកទេសចរចម្រុះជាតិសាសន៍ជិត១ពាន់នាក់ ចូលចតនៅខេត្តព្រះសីហនុ

នាវាទេសចរណ៍ខ្នាតធំមួយគ្រឿង ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកប្រមាណជិត១ពាន់នាក់ មកលេងកម្សាន្តប្រទេសកម្ពុជា។

នាវានេះមានឈ្មោះ Sea Bourn Encore សញ្ជាតិ Bahamas ដែលមានចំនួននាវិកចម្រុះជាតិសាសន៍ (៣០សញ្ជាតិ) ៥៥២នាក់ (ស្រី២៧៨) មានផ្ទុកភ្ញៀវទេសចរចំនួន ៤២៥នាក់ ស្រី១០៨ ក្នុងនោះមានជាតិសាសន៍សរុបចំនួន ៥០សញ្ជាតិ។

សូមជម្រាបថា នាវានេះមុនមកដល់ប្រទេសកម្ពុជា បានឆ្លងកាត់ប្រទេសវៀតណាម ហើយបន្ទាប់ពីដើរកម្សាន្ដនូវតាមតំបន់ទេសចរណ៍មួយចំនួននៅប្រទេសកម្ពុជារួចហើយនោះ នៅយប់ថ្ងៃទី១១ ខែមករានេះ នឹងបន្តដំណើរប្រទេសថៃ៕