Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

មួយសប្ដាហ៍ក្រោយចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរជិត៧៩ម៉ឺននាក់នៅបន្តដើរលេងកម្សាន្ត

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1130
មួយសប្ដាហ៍ក្រោយចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរជិត៧៩ម៉ឺននាក់នៅបន្តដើរលេងកម្សាន្ត មួយសប្ដាហ៍ក្រោយចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរជិត៧៩ម៉ឺននាក់នៅបន្តដើរលេងកម្សាន្ត

មួយសប្ដាហ៍ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពោលគឺចាប់ពីថ្ងៃទី១៧-២៣ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរចំនួន៧៨៩,៤៧៣នាក់ នៅបន្តដើរទស្សនាកម្សាន្តទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមាន៧៥៣,៧០៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន៣៥,៧៦៥នាក់។

បើយោងតាមរបាយការណ៏របស់ក្រសួងទេសចរណ៏ដែលបានផ្សព្វផ្សព្វផ្សាយនាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ។

របាយការណ៍នោះបានឲ្យដឹងថា ចំនួនភ្ញៀវច្រើនបែបនេះ គឺដោយសារភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅបន្តដើរលេងនៅតាមគោលដៅទេសចរណ៍នានា ក៏ដូចជាបន្តលេងកម្សាន្តកម្មវិធីផ្សេងៗបន្ទាប់ពីបញ្ចប់កម្មវិធីបុណ្យចូលឆ្នាំ។ ហើយគោលដៅទេសចរណ៍សំខាន់ៗមានដូចជា៖ រាជធានីភ្នំពេញ១២១,៧៣៦នាក់, ខេត្តស្វាយរៀង ៩៣,៥៦០នាក់, ខេត្តបន្ទាយមានជ័យ ៨៨,៦៩៩នាក់, ខេត្តបាត់ដំបង៨១,៤៥៣នាក់, ខេត្តកំពត ៦៥,៩១៥នាក់, ខេត្តព្រះសីហនុ ៥៨,៨៨៩នាក់, ខេត្តសៀមរាប៥០,៤២៨នាក់។

ក្រសួងទេសចរណ៏អះអាងថា សប្តាហ៍កន្លងមក មានភ្ញៀវទេសចរច្រើន បើធៀបនឹងសប្តាហ៍ធម្មតា ដែលមានភ្ញៀវទេសចរមធ្យមចន្លោះពី២៥-៣០ម៉ឺននាក់ក្នុងមួយសប្តាហ៍ ខណៈដែលរយៈពេលចូលឆ្នាំ៣ថ្ងៃ កម្ពុជាទទួលបានភ្ញៀវសរុបប្រមាណជាង១៣លាននាក់។

អ្វីដែលជាការកត់សម្គាល់សំខាន់នោះ គឺការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលមានចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្តច្រើនបំផុត ពិសេសបន្ទាប់ពីការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩បានយ៉ាងល្អ ស្របជាមួយការរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើននៅគ្រប់បណ្តារាជធានី-ខេត្ត ពិសេសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត៕