នាវាទេសចរណ៍ខ្នាតធំមួយគ្រឿង ផ្ទុកអ្នកទេសចរចម្រុះជាតិសាសន៍ជិត១ពាន់នាក់ ចូលចតនៅខេត្តព្រះសីហនុ
នាវាទេសចរណ៍ខ្នាតធំមួយគ្រឿង ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកប្រមាណជិត១ពាន់នាក់ មកលេងកម្សាន្តប្រទេសកម្ពុជា។
នាវានេះមានឈ្មោះ Sea Bourn Encore សញ្ជាតិ Bahamas ដែលមានចំនួននាវិកចម្រុះជាតិសាសន៍ (៣០សញ្ជាតិ) ៥៥២នាក់ (ស្រី២៧៨) មានផ្ទុកភ្ញៀវទេសចរចំនួន ៤២៥នាក់ ស្រី១០៨ ក្នុងនោះមានជាតិសាសន៍សរុបចំនួន ៥០សញ្ជាតិ។
សូមជម្រាបថា នាវានេះមុនមកដល់ប្រទេសកម្ពុជា បានឆ្លងកាត់ប្រទេសវៀតណាម ហើយបន្ទាប់ពីដើរកម្សាន្ដនូវតាមតំបន់ទេសចរណ៍មួយចំនួននៅប្រទេសកម្ពុជារួចហើយនោះ នៅយប់ថ្ងៃទី១១ ខែមករានេះ នឹងបន្តដំណើរប្រទេសថៃ៕