Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សិទ្ធិរបស់ស្ត្រីត្រូវបានលើកកម្ពស់ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 467
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សិទ្ធិរបស់ស្ត្រីត្រូវបានលើកកម្ពស់ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សិទ្ធិរបស់ស្ត្រីត្រូវបានលើកកម្ពស់ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ នៅតែបន្តយកចិត្តទុកដាក់ខ្លាំងលើតួនាទីរបស់ស្ត្រីនៅក្នុងសង្គមនិងសេដ្ឋកិច្ច តាមរយៈការធ្វើស្ថាប័នីយកម្ម និងយេនឌ័រ នៅតាមក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដោយផ្តល់បរិយាកាសអំណោយផល និងកាលានុវត្តភាពដល់ស្ត្រីអាចចូលរួមយ៉ាងសស្រាក់សស្រាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការ ងារបន្តរបស់ក្រសួងកិច្ចការនារី នៅសណ្ឋាគាសុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កម្ពុជាទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុត និងជាប្រទេសផ្តល់សេរីភាពទូលំទូលាយសម្រាប់ស្ត្រី ក្នុងការចាប់ផ្តើមធ្វើអាជីវកម្មនិងធុរកិច្ច ព្រមទាំងទទួលបានតួនាទីកាន់តែច្រើននៅក្នុងសមាសភាពដឹកនាំនៅគ្រប់កម្រិត ទាំងនៅក្នុងអង្គនីតិបញ្ញត្តិ អង្គនីតិប្រតិបត្តិ និងវិស័យតុលាការ៕




អត្ថបទទាក់ទង