សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍបច្ចេកវិទ្យា និងសង្គមឌីជីថល
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់ជាអាទិភាពចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា នៅក្នុងនោះ បច្ចេកវិទ្យាគឺជាការងារអាទិភាពមួយដែលបានកំណត់នៅក្នុងគោលនយោបាយបញ្ចកោណទី ៥ គឺការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ដែលពិធីនេះបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។
សម្តេចធិបតី បានថ្លែងបន្តថា រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវត្តគោលនយោបាយសេដ្ឋកិច្ច សង្គមឌីថលកម្ពុជា ឆ្នាំ២០២១ – ២០៣៥ និងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុកម្ពុជា ឆ្នាំ២០២៣-២០២៨ ព្រមទាំងបានបង្កើតគណៈកម្មាធិការបច្ចេកទេសចំនួន៣ ក្នុងនោះមានមួយជាសេនាធិការ ដើម្បីដឹកនាំសម្របសម្រួលតាមផែននីមួយៗ÷
១-គណៈកម្មាធិការសេដ្ឋកិច្ច និងធុរៈកិច្ចឌីជីថល
២-គណៈកម្មាធិការឌីជីថល
៣- គណៈកម្មាធិការសន្តិសុខឌីជីថល៕