Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាបានប្រែក្លាយពីប្រទេសក្រីក្រ បាតដៃទទេ មកជាប្រទេសចំណូលមធ្យមកម្រិតទាប ហើយនឹងក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 212
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាបានប្រែក្លាយពីប្រទេសក្រីក្រ បាតដៃទទេ មកជាប្រទេសចំណូលមធ្យមកម្រិតទាប ហើយនឹងក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាបានប្រែក្លាយពីប្រទេសក្រីក្រ បាតដៃទទេ មកជាប្រទេសចំណូលមធ្យមកម្រិតទាប ហើយនឹងក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានប្រែក្លាយពីប្រទេសមានសង្គ្រាម ទៅជាប្រទេសដែលមានសុខសន្តិភាពពេញលេញ, ពីកន្លែងដែលគ្មានស្ថិរភាព គ្មានសន្តិភាព ទៅជាកន្លែងមានការអភិវឌ្ឍ ប្រជាពលរដ្ឋអាចរស់នៅបាននិងរីកចម្រើនបន្តទៀត, ពីប្រទេសក្រីក្របាតដៃទទេកាលពីជាង ៤០ឆ្នាំមុន ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដាក់ទិសដៅធ្វើយ៉ាងណា ឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ខាងមុខ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ «ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ» ដែលមានអនុភាព ១៥០ មេហ្គាវ៉ាត់ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង៕



អត្ថបទទាក់ទង