Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ គឺជាសមិទ្ធិផលសរុបរបស់ប្រជាពលរដ្ឋនិងសង្គមជាតិ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 681
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ គឺជាសមិទ្ធិផលសរុបរបស់ប្រជាពលរដ្ឋនិងសង្គមជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ គឺជាសមិទ្ធិផលសរុបរបស់ប្រជាពលរដ្ឋនិងសង្គមជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវនៅថ្ងៃនេះគឺជាសមិទ្ធិផលសរុបរបស់ប្រជាពលរដ្ឋ និងសម្រាប់ជាតិយើងជាពិសេស ដែលមានធនធានមនុស្សជាង ៥០០០ នាក់បានបញ្ចប់ការសិក្សា និងឈានដល់ការកសាងគុណវុឌ្ឍិមួយជំហានថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា មោទកភាពរបស់ប្រទេសជាតិនីមួយៗគឺអាស្រ័យទៅលើប្រជាពលរដ្ឋដែលមានភាពរឹងមាំ ដែលការអប់រំ គឺដើម្បីបច្ចុប្បន្ននិងទៅអនាគត ពោលគឺការកសាងសមត្ថភាពបច្ចុប្បន្ន ដើម្បីកសាងសមិទ្ធិផលថែមសម្រាប់អនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង» នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤



អត្ថបទទាក់ទង