Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 721
រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្អែកទៅលើលទ្ធផលវិភាគស៊ីជម្រៅអំពីសមិទ្ធិផលធំៗដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ និន្នាការសកលធំៗ បញ្ហាប្រឈម និងកាលានុវត្តភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដែលជាយុទ្ធសាស្រ្តអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរយៈពេលវែងត្រូវអនុវត្តជា ៥ ដំណាក់កាលសម្រាប់រយៈពេល២៥ឆ្នាំ ទៅមុខដោយរក្សាបាវចនាការងារ និងវិស័យអាទិភាពមនុស្សនៅដដែល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលអណត្តិទី៧ ក៏ដូចជាអាណត្តិបន្តបន្ទាប់ដែលដឹកនាំគណបក្សប្រជាជនកម្ពុជានឹងបន្តផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយផ្តោតជាសំខាន់លើការកែទម្រង់ស្ថាប័ន ការពង្រឹងអភិបាលកិច្ច ការកែតម្រូវក្របខណ្ឌគតិយុត្ត និងការជំរុញបរិវត្តកម្មឌីជីថលសំដៅរក្សាស្ថិរភាពទីផ្សារការងារ លើកម្ពស់ជីវភាពកម្មករនិយោជិក និងរក្សាការពារសន្តិសុខសង្គមតាមរយៈការកសាងបរិយាកាសវិនិយោគអំណោយផល ការបង្កើតការងារ ការធានានិរន្តភាពការងារ ការកែលម្អលក្ខខណ្ឌការងារ ការគោរពសិទ្ធិ និងអត្ថប្រយោជន៍របស់កម្មករនិយោជិក និងការធ្វើសុដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» និងប្រកាសដាក់អោយអនុវត្ត «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨» នៅរសៀលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២៤៕

អត្ថបទទាក់ទង