Khmer First Close

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យក្រុមគ្រូពេទ្យ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ 2248
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យក្រុមគ្រូពេទ្យ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យក្រុមគ្រូពេទ្យ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ទី២០ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បើសិនអ្នកបច្ចេកទេសខ្វះក្រមសីលធម៌វិជ្ជាជីវៈ គឺជារឿងគ្រោះថ្នាក់បំផុត ដូច្នេះសម្តេចបានបន្តអំពាវនាវឱ្យក្រុមគ្រូពេទ្យ ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មិនខ្វះទេអ្នកដែលមានបច្ចេកទេស ប៉ុន្តែខ្វះក្រមសីលធម៌វិជ្ជាជីវៈ ដែលធ្វើឱ្យពួកគេ ប្រើប្រាស់បច្ចេកទេសរបស់ខ្លួននៅក្នុងផ្លូវខុសដូចជា ការផលិតគ្រឿងញៀន និងការផលិតអាវុធប្រល័យលោកជាដើម។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការពង្រឹងសមត្ថភាពវិស័យសុខាភិបាល គឺជាកត្តាចាំបាច់ខ្លាំងណាស់ ដើម្បីកសាង និងធ្វើម៉េចឱ្យប្រជាពលរដ្ឋទទួលសេវាសុខភាព ក្នុងនោះមានការបង្កើនការព្យាបាលស្រ្ដី និងកុមារផងដែរ៕

អត្ថបទទាក់ទង