Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកប្រើប្រាស់សេវាអ៊ីនធឺណេតចល័ត និងទូរស័ព្ទចល័ត កើនដល់ប្រមាណ១៩លាននាក់ នៅឆ្នាំ២០២៣

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1002
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកប្រើប្រាស់សេវាអ៊ីនធឺណេតចល័ត និងទូរស័ព្ទចល័ត កើនដល់ប្រមាណ១៩លាននាក់ នៅឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកប្រើប្រាស់សេវាអ៊ីនធឺណេតចល័ត និងទូរស័ព្ទចល័ត កើនដល់ប្រមាណ១៩លាននាក់ នៅឆ្នាំ២០២៣

ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អ្នកប្រើប្រាស់សេវាអ៊ីនធឺណេតចល័ត និងប្រើប្រាស់ទូរស័ព្ទចល័ត កើនដល់ប្រមាណ១៩លាននាក់ នៅឆ្នាំ២០២៣ ខណៈការទូទាត់សងប្រាក់ឌីជីថល កើនដល់ប្រមាណ៤៩២ប៊ីលានដុល្លារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើឌីជីថលូបនីយកម្មនៅកម្ពុជា បានបោះជំហ៊ានមួយទៅមុខលឿនក្នុងល្បឿនគួរឱ្យកត់សម្គាល់។ សម្តេចធិបតី បានបន្តថា វិបត្តិនៃជំងឺកូវីដ-១៩ បានជំរុញឱ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែខ្លាំង និងជ្រាលជ្រៅជាងពេលណាៗទាំងអស់។ ជាក់ស្តែង ការទូទាត់សងប្រាក់ឌីជីថល បានកើនដល់ចំនួនប្រមាណ៤៩២ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ ដែលប្រហែល១៦ដងនៃ GDP។ ចំនួនអ្នកចុះឈ្មោះប្រើប្រាស់សេវាអ៊ីនធឺណេតចល័ត និងអ្នកចុះឈ្មោះប្រើប្រាស់ទូរស័ព្ទចល័ត បានកើនដល់ប្រមាណជាង១៩លាននាក់ក្នុងឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ដូចក្នុងរបាយការណ៍របស់ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងក្រសួងស្ថាប័នពាក់ព័ន្ធ បានជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ថ្នាលឌីជីថលគន្លឹះ និងកម្មវិធីឌីជីថលសម្រាប់គាំទ្របរិវត្តកម្មឌីជីថល៕




អត្ថបទទាក់ទង