Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផលលាភនៃសន្តិភាព មានទំហំធំធេងណាស់មិនអាចកាត់ថ្លៃបានទេ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 805
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផលលាភនៃសន្តិភាព មានទំហំធំធេងណាស់មិនអាចកាត់ថ្លៃបានទេ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផលលាភនៃសន្តិភាព មានទំហំធំធេងណាស់មិនអាចកាត់ថ្លៃបានទេ

ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផលលាភនៃសន្តិភាព មានទំហំធំធេងណាស់មិនអាចកាត់ថ្លៃបានទេ ហើយសមិទ្ធផលទាំងអស់ដែលកើតឡើងនៅលើទឹកដីកម្ពុជា ក៏បានមកដោយសារសន្តិភាពដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មានសន្តិភាព បាននិងកំពុងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋ និងទេសចរ ដើរលេងកម្សាន្តដោយគ្មានការភិតភ័យនៅលើទឹកដីកម្ពុជា ហើយមានសន្តិភាព មានអាគារខ្ពស់ៗ ទំនើបៗដូចបច្ចុប្បន្ននេះជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា មានសន្តិភាព ប្រជាពលរដ្ឋយើងមិនមានគ្រោះថ្នាក់ដោយសារសង្រ្គាម គ្រាប់មីន និងការទម្លាក់គ្រាប់បែកដូចកាលពីអតីតកាល៕




អត្ថបទទាក់ទង