Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលកម្ពុជា គាំទ្រមាគ៌ាដ៏ត្រឹមត្រូវរបស់សមាគមកាយឫទ្ធិនារីកម្ពុជា

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 554
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលកម្ពុជា គាំទ្រមាគ៌ាដ៏ត្រឹមត្រូវរបស់សមាគមកាយឫទ្ធិនារីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលកម្ពុជា គាំទ្រមាគ៌ាដ៏ត្រឹមត្រូវរបស់សមាគមកាយឫទ្ធិនារីកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត  បានថ្លែងគាំទ្រ មាគ៌ាដ៏ត្រឹមត្រូវរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលសមស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ តម្លៃស្ត្រី និងការអភិវឌ្ឍសមត្ថភាពយុវជនដែលសសរទ្រូងរបស់ប្រទេសជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាត មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមប្រធានបទ “ស្រម៉ៃមើលឱកាស” ដែលពិធីនេះប្រារព្ធធ្វើឡើង នៅសណ្ឋារគារសុខាខេត្តសៀមរាប។

សម្តេចធិបតី ថ្លែងបន្តថា ចក្ខុវិស័យ និងមាគ៌ាទាំងអស់នេះ ពិតជាណាស់ជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាចង់សម្រេចបាន ហើយជឿជាក់ផងដែរថា រដ្ឋាភិបាលនៃប្រទេសទាំងអស់ក៏គាំទ្រ និងសាទរនូវចក្ខុវិស័យ និងគុណតម្លៃរបស់កាយរិទ្ធនារីទាំងអស់ដូចគ្នាដែរ។

នាឱកាសនោះ សម្តេចអធិបតី ថ្លែងបញ្ជាក់ថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវដល់គ្រប់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ សូមគាំទ្រ និងចូលរួមជាមួយចលនាសមាគមកាយរិទ្ធនារី ដើម្បីជម្រុញបេសកម្មដ៏ថ្លៃថ្លាទាំងនេះសម្រេចបានជោគជ័យ៕



អត្ថបទទាក់ទង