Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានចាត់ទុកជនមានពិការភាព គឺជាមូលធនមនុស្សដ៏មានសក្តានុពល

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 795
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានចាត់ទុកជនមានពិការភាព គឺជាមូលធនមនុស្សដ៏មានសក្តានុពល សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានចាត់ទុកជនមានពិការភាព គឺជាមូលធនមនុស្សដ៏មានសក្តានុពល

ក្នុងពិធីសម្ពោធសមិទ្ធផល មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដែលក្នុងនោះក៏បានចាត់ទុកជនមានពិការភាព គឺជាមូលធនមនុស្សដ៏មានសក្តានុពលផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើទៅបងប្អូនជនមានពិការភាពទាំងអស់ថា បងប្អូនមិនឯកោនោះទេ ពោលគឺរាជរដ្ឋាភិបាល មិនទុកចោលជនមានពិការភាពណាម្នាក់ ដែលមិនបានដោះស្រាយនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ សប្បុរសជននានា រួមទាំងដៃគូអភិវឌ្ឍ ចូលរួមជួយដល់ជនមានពិការភាពនៅកម្ពុជា៕



អត្ថបទទាក់ទង