Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ចំនួន៣ ដើម្បីលើកកម្ពស់ជនមានពិការភាព

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1018
សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ចំនួន៣ ដើម្បីលើកកម្ពស់ជនមានពិការភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ចំនួន៣ ដើម្បីលើកកម្ពស់ជនមានពិការភាព

ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជនមានពិការភាពប្រកបដោយបរិយាប័ន្ននៅក្នុងសហគមន៍ និងក្នុងដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចឱ្យបានច្រើនជាអតិប្បរិមា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ដូចជា៖
ទី១-សូមណែនាំដល់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមរៀបចំបទដ្ឋានគតិយុតគ្រប់ជ្រុងជ្រោយដើម្បីធានាថា មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែនជាសម្បត្តិជនសម្រាប់មានពិការភាពរបស់យើងប្រើប្រាស់ជាបន្តតរៀងទៅទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។
ទី២-គ្រប់កិច្ចអភិវឌ្ឍន៍ទាំងអស់រួមមានសកម្មភាពសង្គមសេដ្ឋកិច្ចនយោបាយវប្បធម៌ត្រូវលើកទឹកចិត្ត និងលើកកម្ពស់ឱ្យមានការចូលរួមជាអតិប្បរិមារបស់ជនមានពិការភាពនៅកម្រិតសហគមន៍ឱ្យបានទូលំទូលាយដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្នទាំងទិដ្ឋភាពនៃតួអង្គនៃការអភិវឌ្ឍ។
ទី៣-សូមលើកទឹកចិត្តឱ្យបន្តបង្កើនកិច្ចសហការនៅក្នុងការរៀបចំបណ្តុះបណ្តាលជំនាញពិសេស និងប្រើប្រាស់បច្ចេកទេសសមស្របសម្រាប់ការសិក្សារបស់ជនមានពិការភាពដើម្បីលើកកម្ពស់សមត្ថភាព និងលទ្ធភាពទទួលបានការងារធ្វើជាមួយប្រាក់បៀរវត្សខ្ពស់សំដៅលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ជនមានពិការភាព និងគ្រួសារឱ្យកាន់តែប្រសើរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីពិធី «សម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា» នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤៕




អត្ថបទទាក់ទង