Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈគឺជាអាទិភាពដ៏សំខាន់

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1308
នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈគឺជាអាទិភាពដ៏សំខាន់ នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈគឺជាអាទិភាពដ៏សំខាន់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងមុខងារសាធារណៈត្រូវបានទទួលស្គាល់ថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិក៏ដូចជាការគាំទ្រដល់ការកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល រួមទាំងកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជាវិស័យអប់រំសុខាភិបាលជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងឱកាសដែល សម្តេចអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ» នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៧នេះ កំណែទម្រង់រដ្ឋបាលសាធារណៈគឺជាអាទិភាពសំខាន់ ហើយក្រសួងមុខងារសាធារណៈក៏បន្តដើរតួនាទីគន្លឹះ នៅក្នុងកិច្ចការងារដែលត្រូវធ្វើនេះឱ្យកាន់តែល្អប្រសើរផងដែរ៕





អត្ថបទទាក់ទង