Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ដើម្បីគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 893
រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ដើម្បីគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ដើម្បីគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តផ្តល់ការយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់បំផុត នូវការថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ ព្រមទាំងការកែទម្រង់សំខាន់ៗ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ ដោយឆ្លើយតបទាន់ពេលវេលាទៅនឹងសំណូមពរ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ។

សម្តេចធិបតី បានថ្លែងបន្តថា រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីធានាឱ្យបាននូវកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕





អត្ថបទទាក់ទង