Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្ដីសម្រេចតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 975
សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្ដីសម្រេចតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្ដីសម្រេចតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ចំនួន៤៧រូប ដោយមាន ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាប្រធាន។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។

តាមសេចក្ដីសម្រេចនេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ចំនួន៤៧រូប ដោយមានប្រធានចំនួន១រូប, អនុប្រធានអចិន្ដ្រៃយ៍ចំនួន១រូប, អនុប្រធានចំនួន១៣រូប និងសមាជិកចំនួន៣២រូប។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖

 

អត្ថបទទាក់ទង