Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី គឺជាផ្លែផ្កាកើតចេញពីសុខសន្តិភាព និងភាពលេចធ្លោនៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 226
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី គឺជាផ្លែផ្កាកើតចេញពីសុខសន្តិភាព និងភាពលេចធ្លោនៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី គឺជាផ្លែផ្កាកើតចេញពីសុខសន្តិភាព និងភាពលេចធ្លោនៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ» ខេត្តសៀមរាបនាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំនេះគឺជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងជាឆ្នាំមិត្តភាពកម្ពុជាចិន ហើយការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ ធ្វើឡើងក្រោមគំនិតផ្តួចផ្តើម ក៏ដូចជាចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ព្រលានយន្តហោះដែលមានលក្ខណៈទំនើបនេះ នឹងអាចទទួលបានជើងហោះហើរច្រើន ដែលមិនត្រឹមតែជាការឆ្លើយតបក្នុងបច្ចុប្បន្នកាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការត្រៀមលក្ខណៈសម្រាប់អនាគតផងដែរ៕



អត្ថបទទាក់ទង