Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តតាកែវដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1316
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តតាកែវដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តតាកែវដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅក្នុងស្រុកបាទី ខេត្តតាកែវ ដែលបានបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោតមានចំនួន៩០% ហើយក្នុងនោះបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាចំនួន៨៦,៦៧% ដោយឡែកនៅស្រុកបាទី មានចំនួន៩៣,៣៩% បានចេញទៅបោះឆ្នោត ដែលក្នុងនោះ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមានចំនួន ៨៨,៩៥%។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ពីការជឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ជូនទៅដល់ការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ និងថ្នាក់ដឹកនាំជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា និងជឿទុកចិត្តទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកន្លងទៅដើម្បីផ្តល់នូវភាពរីកចម្រើននិងផ្តល់ភាពសម្បូរសប្បាយជូនប្រទេសជាតិនិងប្រជាជនរបស់យើង៕


អត្ថបទទាក់ទង