Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ជាថ្មីថា រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឱ្យមានកងទ័ពបរទេសនៅលើទឹកដីខ្លួននោះទេ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1173
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ជាថ្មីថា រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឱ្យមានកងទ័ពបរទេសនៅលើទឹកដីខ្លួននោះទេ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ជាថ្មីថា រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឱ្យមានកងទ័ពបរទេសនៅលើទឹកដីខ្លួននោះទេ

ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឱ្យមានកងទ័ពបរទេសនៅលើទឹកដីកម្ពុជានោះទេ ហើយកម្ពុជា ក៏គ្មានមហិច្ឆតាប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនឯងនោះដែរ។

ឆ្លើយបតនឹងមតិមួយចំនួនលើកឡើងថា ព្រែកជីកហ្វូណនតេជោ នឹងត្រូវបានប្រើប្រាស់សម្រាប់នាវាកងទ័ពនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបជាថ្មីម្តងទៀតថា កម្ពុជាមិនឱ្យប្រទេសណាមួយដាក់មូលដ្ឋានទ័ពនៅក្នុងទឹកដីកម្ពុជានោះទេ ហើយយើងក៏មិនអនុញ្ញាតឱ្យប្រើប្រទេសកម្ពុជា ជាមូលដ្ឋានដើម្បីទៅប្រឆាំងប្រទេសណាមួយនោះដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា បន្ទាប់ពីព្រែកជីកហ្វូណនតេជោត្រូវបានកសាងរួចរាល់ ក៏ព្រែកជីកនេះ មិនអាចប្រើប្រាស់សម្រាប់នាវាចម្បាំងបានដែរ ដោយសារជម្រៅទឹករាក់មិនអាចឱ្យនាវាចម្បាំងធ្វើចរាចរណ៍បាននោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា កម្ពុជាមិនយកប្រទេសណាមួយជាសត្រូវនោះទេ គឺកម្ពុជាប្រកាន់ជំហរមិត្តជាមួយគ្រប់បណ្តាប្រទេសទាំងអស់ រស់នៅជាមួយគ្នាដោយសុខដុមនីយកម្ម៕

អត្ថបទទាក់ទង