Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានអង្គការពុទ្ធសាសនិកពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1290
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានអង្គការពុទ្ធសាសនិកពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានអង្គការពុទ្ធសាសនិកពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូអង្គការពុទ្ធសាសនិកពិភពលោក ដឹកនាំដោយឯកឧត្ដម Phallop Thaiarry ជាប្រធានអង្គការពុទ្ធសាសនិកពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្ដម Phallop Thaiarry បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបានផ្ដល់គោរមងាកិត្តិយស «ពុទ្ធមាមកាភិបាល» ជូនដល់សម្ដេចតេជោព្រោះថា សម្ដេចតេជោបានចូលរួមចំណែកយ៉ាងច្រើនក្នុងការស្វែងរកសន្តិភាព ការអភិវឌ្ឍ ការធ្វើឲ្យសាសនាបានរស់ឡើងវិញនៅកម្ពុជា និងការធ្វើសុខដុមនីយកម្មសាសនា ដែលជាការងារបម្រើមិនត្រឹមតែកម្ពុជាទេ ប៉ុន្តែបម្រើឲ្យមនុស្សជាតិ ដែលកិច្ចការនេះ ចាំបាច់ត្រូវកត់ត្រាទុក ក្នុងប្រវត្តិសាស្ត្រតាមរយៈគោរពជូនសម្ដេចតេជោនូវគោរមងានេះ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការទទួលបានគោរមងារនេះ គឺជាកិត្តិយសណាស់ ហើយក៏ជាមោទនភាពណាស់ដែរ។ សម្ដេចតេជោ នឹងខិតខំថែមទៀតដើម្បីលើកស្ទួយវិស័យសាសនាផង និងធ្វើសុខដុមនីយកម្មសាសនាផង មិនត្រឹមតែរវាងព្រះពុទ្ធសាសនាទេ ប៉ុន្តែរវាងសាសនាខុសគ្នាផង៕

អត្ថបទទាក់ទង