Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកទឹកចិត្តដល់សិប្បករត្រូវពង្រឹងលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទីទ្រង់ទ្រាយធំ ដើម្បីចូលរួមប្រកួតប្រជែងលើទីផ្សារអន្តរជាតិ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1387
រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកទឹកចិត្តដល់សិប្បករត្រូវពង្រឹងលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទីទ្រង់ទ្រាយធំ ដើម្បីចូលរួមប្រកួតប្រជែងលើទីផ្សារអន្តរជាតិ រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកទឹកចិត្តដល់សិប្បករត្រូវពង្រឹងលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទីទ្រង់ទ្រាយធំ ដើម្បីចូលរួមប្រកួតប្រជែងលើទីផ្សារអន្តរជាតិ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា នេះជាលើកទី១ ដែលក្រសួងកសិកម្ម រៀបចំឱ្យមានការប្រឡងប្រជែងសិប្បករកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងគោលដៅគាំទ្រឱ្យការផលិត កែច្នៃកាន់តែមានគុណភាព និងរីកចម្រើនក្នុងទីផ្សារ ហើយតម្លៃគ្រាប់ស្វាយចន្ទី ដែលអាចមានការប្រែប្រួលអាស្រ័យគុណភាព និងបរិមាណនៃការផ្គត់ផ្គង់។ ដូច្នេះអ្វីដែលត្រូវធ្វើ គឺពិនិត្យកែលម្អខ្សែច្រវាក់ផលិតកម្ម ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ និងរក្សាស្ថិរភាពតម្លៃទីផ្សារ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងកម្មវិធីប្រឡងប្រជែង «អ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ជុំទី១» ខេត្តសៀមរាប។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សិប្បករកែច្នៃស្វាយចន្ទី ឱ្យរៀបចំផែនការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានច្បាស់លាស់ មានកិច្ចសន្យាទីផ្សារ ដើម្បីទទួលបានទំនុកចិត្ត ការគាំទ្របន្ថែមពីដៃគូសហការ ក៏ដូចជាការផ្តល់កម្ចី ដើម្បីពង្រីកអាជីវកម្មជាដើម។ ទន្ទឹមនឹងនេះដែរ សិប្បករត្រូវពិនិត្យលទ្ធភាពក្នុងការប្រមូលទិញគ្រាប់ស្វាយចន្ទី មកសម្ងួត និងស្តុកទុក ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ពេញមួយឆ្នាំ ក៏ដូចជាតម្លៃទីផ្សារល្អផងដែរ។

សូមជម្រាបជូន កម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ ស្វែងរកសហគ្រាសកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីឆ្នើមបំផុត និងធ្វើការជំរុញ លើកកម្ពស់ការអភិវឌ្ឍវិស័យស្វាយចន្ទី តាមរយៈយន្តការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា បច្ចេកទេសកែច្នៃគ្រាប់ស្វាយចន្ទី ការវិភាគសេដ្ឋកិច្ច ការប្រកួតប្រជែងទីផ្សារ និងការបន្ថែមរសជាតិលើផលិតផលគ្រាប់ស្វាយចន្ទី។ ការប្រឡងប្រជែង នេះមានសិប្បករចូលរួមចំនួន២០រូប ហើយដំណើរការនៃការជ្រើសរើសគឺមាន ៣ជុំ ដើម្បីសំរ៉ាំងអ្នកកែច្នៃឆ្នើមចំនួន៣រូបចុងក្រោយ៕

អត្ថបទទាក់ទង