Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វត្តមានកីឡាករល្បីល្បាញ ម៉ានី ប៉ាគីអាវ (Manny Pacquiao) នឹងចូលរួមចំណែកលើកស្ទួយវិស័យកីឡា វិស័យទេសចរណ៍ឱ្យកាន់តែប្រសើរឡើងថែមទៀត

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 495
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វត្តមានកីឡាករល្បីល្បាញ ម៉ានី ប៉ាគីអាវ (Manny Pacquiao) នឹងចូលរួមចំណែកលើកស្ទួយវិស័យកីឡា វិស័យទេសចរណ៍ឱ្យកាន់តែប្រសើរឡើងថែមទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វត្តមានកីឡាករល្បីល្បាញ ម៉ានី ប៉ាគីអាវ (Manny Pacquiao) នឹងចូលរួមចំណែកលើកស្ទួយវិស័យកីឡា វិស័យទេសចរណ៍ឱ្យកាន់តែប្រសើរឡើងថែមទៀត

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់កម្រិតពិភពលោក និងជាអតីតសមាជិកព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីពីន បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន ៧មករា។

នៅក្នុងឱកាសនោះ លោក ម៉ានី ប៉ាគីអាវ បានគោរពជម្រាបជូនសម្តេចធិបតីថា កីឡាប្រដាល់ គឺប្រភេទកីឡាមួយ ដែលមានលក្ខណៈពិសេស និងលំបាក ដែលទាមទារនូវការហ្វឹកហាត់ខ្លាំងក្លា វិន័យខ្ពស់ ជាមួយនឹងការយល់ដឹងអំពីគោលការណ៍ច្បាស់លាស់ ដើម្បីអាចកសាងបាននូវអាជីពជាកីឡាករប្រដាល់ ដែលមានកេរ្តិ៍ឈ្មោះល្បី។ ដើម្បីចូលរួមលើកស្ទួយ និងជំរុញដល់វិស័យគុនខ្មែរ ដែលជាផ្នែកមួយនៃកីឡាប្រដាល់ ហើយលោកក៏នឹងជួបពិភាក្សាជាមួយកីឡាករល្បីៗនៅកម្ពុជា អំពីស្មារតីនៃកីឡាប្រដាល់ ក៏ដូចជាចែករំលែកពីបទពិសោធន៍ដ៏ច្រើន ដែលលោកបានឆ្លងកាត់ក្នុងជីវិតជាអ្នកប្រដាល់អាជីពលំដាប់ពិភពលោក ជាមួយនឹងការប្រកួតជាច្រើនកម្រិត និងច្រើនប្រភេទទម្ងន់ផ្សេងៗ។

ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ម៉ានី ប៉ាគីអាវ ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាលើកទី២ បន្ទាប់ពីដំណើរទស្សនកិច្ចលើកទីមួយនៅឆ្នាំ២០១៦ ដែលពេលនោះ លោកបានអមដំណើរឯកឧត្តម រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន អំឡុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋ។ សម្ដេចធិបតី ក៏បានរំលេចថា វត្តមានរបស់លោក ម៉ានី ប៉ាគីអាវ ក្នុងនាមជាកីឡាករប្រដាល់ដ៏ល្បីល្បាញ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបបានស្គាល់ នឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា វិស័យទេសចរណ៍ និងលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ហ្វីលីពីន តាមរយៈការតភ្ជាប់រវាងប្រជាជន និងប្រជាជន៕

អត្ថបទទាក់ទង