Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 598
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ

នៅក្នុងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ហើយរាជរដ្ឋាភិបាលក៏បានត្រៀមលក្ខណៈ និងកំណត់ទីតាំងបើកការដ្ឋានរួចរាល់ហើយដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្រកាសបើកការដ្ឋានច្បាស់លាស់នេះ ដើម្បីកុំឱ្យមានការឃោសនាញុះញង់របស់អ្នកនយោបាយមួយចំនួន ពិសេសគឺអ្នកនយោបាយចាស់វស្សាមួយរួច ដែលបានបន្ទុចបង្អាក់គម្រោងនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ រួមទាំងបណ្តាអ្នកនយោបាយនានា ដែលបានចេញសារគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះ៕

អត្ថបទទាក់ទង