Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តម ស ថេត៖ សុខទុក្ខរបស់ប្រជាពលរដ្ឋតែងតែត្រូវបានយកចិត្តទុកដាក់ជាប្រចាំ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1122
ឯកឧត្តម ស ថេត៖ សុខទុក្ខរបស់ប្រជាពលរដ្ឋតែងតែត្រូវបានយកចិត្តទុកដាក់ជាប្រចាំ ឯកឧត្តម ស ថេត៖ សុខទុក្ខរបស់ប្រជាពលរដ្ឋតែងតែត្រូវបានយកចិត្តទុកដាក់ជាប្រចាំ
ទោះបីជាឯកឧត្តម ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ មមាញឹកក្នុងការបំពេញភារកិច្ច ក៏ដូចជាដឹកនាំបញ្ជាកងកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាសុីហ្គេម លេីកទី៣២ និងប៉ារ៉ាហ្គេម លេីកទី១២ យ៉ាងណាក៏ដោយ នៅថ្ងៃចុងសប្តាហ៍នេះ ឯកឧត្តម ឆ្លៀតពេលវេលាចុះសួរសុខទុក្ខ សំណេះសំណាល និងផ្តល់ជាអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រខ្លាំង ចាស់ជរាគ្មានទីពឹង និងជនពិការ ក្នុងសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ សរុបចំនួន ២០គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានការឧបត្ថម្ភ អង្ករចំនួន ១ការ៉ុង ទឹកសុទ្ធ៣កេស ទឹកស៊ីអ៊ីវ១យូរ ទឹកត្រី១យូរ ត្រីខ១យូរ និងមី១កេស ព្រមទាំងថវិកាចំនួន ១០០.០០០រៀល ក្នុងមួយគ្រួសារផងដែរ ។