ឯកឧត្តម ស ថេត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់បឹងទំពន់១
ដោយឃេីញពីស្ថានភាពលំបាករបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស ថេត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់បឹងទំពន់១ បានអញ្ជើញចុះចែកអំណោយដល់ខ្នងផ្ទះប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រខ្លាំង ចាស់ជរាគ្មានទីពឹង និងជនពិការ សរុបចំនួន ៩គ្រួសារ ដែលក្នុងមួយគ្រួសារបានឧបត្ថម្ភ អង្ករចំនួន ១ការ៉ុង ទឹកសុទ្ធ១កេស ទឹកក្រូច១កេស ទឹកស៊ីអ៊ីវ១យូរ ទឹកត្រី១យូរ ត្រីខ១យូរ និងមី១កេសព្រមទាំងថវិកាចំនួន ១០០.០០០រៀល ក្នុងមួយគ្រួសារ ៕