Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលចាំបាច់ត្រូវដាក់ចេញគោលនយោបាយទាំងឡាយណា ដើម្បីធានាឱ្យបានដាច់ខាតនូវសន្តិភាព

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 55
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលចាំបាច់ត្រូវដាក់ចេញគោលនយោបាយទាំងឡាយណា ដើម្បីធានាឱ្យបានដាច់ខាតនូវសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលចាំបាច់ត្រូវដាក់ចេញគោលនយោបាយទាំងឡាយណា ដើម្បីធានាឱ្យបានដាច់ខាតនូវសន្តិភាព

នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល» នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដរាបណាប្រទេសយើងនៅមានសន្តិភាព ហើយស្ថិរភាពសង្គមយើងនៅថែរក្សាបាន នោះការបន្តរីកធំធាត់របស់រាជធានីភ្នំពេញនិងខេត្តកណ្តាល ក៏កាន់តែកើនថែមទៀតដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលចាំបាច់ត្រូវតែដាក់ចេញគោលនយោបាយនានា ដើម្បីធានាឱ្យបានដាច់ខាតនូវសន្តិភាពកុំឱ្យផ្ទុះសង្រ្គាមឡើងវិញ ព្រោះបើគ្មានស្ថិរភាពសង្គមទេ នោះយើងមិនអាចរស់នៅដោយសុខសប្បាយបានទេ៕

អត្ថបទទាក់ទង