Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ 233
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីកសាង និងការពារប្រទេសជាតិយើង ជាជាងប្រព្រឹត្តសកម្មភាពជ្រុលនិយមបំផ្លាញដល់ប្រទេសជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រហូតដល់ពេលនេះ មានបងប្អូនប្រជាពលរដ្ឋចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនកើនឡើងជាបន្តបន្ទាប់ ហើយមូលនិធិនេះ មិនទាន់ត្រូវបានបិទនោះទេ ហើយសម្តេចក៏បានប្រកាសថ្លែងអំណរអរគុណដល់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី ដែលបានចូលរួមនៅក្នុងមូលនិធិនេះផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការចូលរួមនេះ បានបង្ហាញពីសមានចិត្តចំពោះប្រទេសជាតិ បើទោះបីជាថវិកានោះតិចក្តីច្រើនក្តី៕

អត្ថបទទាក់ទង