Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល៤៥ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលដាក់ទិសដៅតែមួយគត់គឺជំរុញប្រទេសជាតិឱ្យរីកចម្រើន

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 233
សម្តេចធិបតី  ហ៊ុន ម៉ាណែត៖ រយៈពេល៤៥ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលដាក់ទិសដៅតែមួយគត់គឺជំរុញប្រទេសជាតិឱ្យរីកចម្រើន សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល៤៥ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលដាក់ទិសដៅតែមួយគត់គឺជំរុញប្រទេសជាតិឱ្យរីកចម្រើន

 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សំណេះសំណាល និងពិធីពិសារអាហារសាមគ្គីជាមួយសហគ្រាសធនតូច និងមធ្យម និងសិប្បកម្មកម្ពុជា» បានថ្លែងថា ក្រោយរបបប្រល័យពូជសាសន៍ប៉ុលពត ក្នុងរយៈពេល៤៥ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលដាក់ទិសដៅតែមួយគត់គឺជំរុញប្រទេសជាតិ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ឱ្យបានរីកចម្រើន និងជឿនលឿន ហើយតទៅមុខ ១០០-២០០ឆ្នាំទៀត ទិសដៅនេះមិនមានការប្រែប្រួលទេ ពោលគឺប្តូរតែវិធីសាស្រ្ត និងអាទិភាព ដើម្បីសម្រេចគោលដៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កម្ពុជាបានដាក់ទិសដៅឱ្យក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ហើយបើយើងសម្រេចបាននូវទិសដៅនៅឆ្នាំ២០៥០ យើងនឹងដាក់ទិសដៅបន្តឱ្យកាន់តែខ្ពស់ ដែលនេះជាមហិច្ឆតារបស់កម្ពុជា ព្រោះមហិច្ឆតាដែលចង់អភិវឌ្ឍប្រទេសជាតិ មិនមានពេលបញ្ចប់នោះទេ។ សម្តេចបានបញ្ជាក់ថា យើងត្រូវកំណត់ការរីកចម្រើនរបស់យើងឱ្យកាន់តែខ្ពស់ ដើម្បីយើងខំប្រឹងទាំងអស់គ្នាសម្រេចឱ្យបាន៕

អត្ថបទទាក់ទង