Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការឃោសនាប្រឌិតថា កម្ពុជានឹងបាត់ខេត្តទាំង៤ក្នុងតំបន់អភិវឌ្ឍ CLV នាពេលអនាគត

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសៅរ៍ ទី៣ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1383
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការឃោសនាប្រឌិតថា កម្ពុជានឹងបាត់ខេត្តទាំង៤ក្នុងតំបន់អភិវឌ្ឍ CLV នាពេលអនាគត សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការឃោសនាប្រឌិតថា កម្ពុជានឹងបាត់ខេត្តទាំង៤ក្នុងតំបន់អភិវឌ្ឍ CLV នាពេលអនាគត

នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សំណេះសំណាលជាមួយសមាគមឧកញ៉ាកម្ពុជា និងអ្នកអភិវឌ្ឍន៍លំនៅឋាន» នៅរសៀលថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនទៅចោលខេត្តទាំង៤ ហើយបងប្អូនដែលព្រួយបារម្ភថា កម្ពុជានឹងធ្វើឱ្យបាត់ខេត្តនេះនៅអនាគត សូមកុំជឿតាមការឃោសនាប្រឌិត សូមទុកចិត្តរាជរដ្ឋាភិបាល និងរួមគ្នាជួយជំរុញកសាងខេត្តយើងទាំងអស់ នៅភូមិភាគឥសានអោយកាន់តែរឹងមាំបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការបោះបង្គោល និងធ្វើផ្លូវក្រវ៉ាត់ព្រំដែនគឺដើម្បីអោយប្រជាពលរដ្ឋខ្មែរប្រើ ពោលគឺការកសាងផ្លូវអោយកូនខ្មែអាចទៅដល់ ទៅមើលតែម្តង និងដើម្បីអោយអ្នកវិនិយោគកម្ពុជាអាចទៅវិនិយោគនៅតំបន់ព្រំដែន ដើម្បីបង្កើតសេដ្ឋកិច្ចនៅទីនោះ និងជួយគ្នាការពារទឹកដីយើង៕

អត្ថបទទាក់ទង