Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍត្រីកោណ គឺមិនធ្វើឱ្យបាត់បង់ទឹកដី និងអធិបតេយ្យជាតិកម្ពុជានោះទេ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសៅរ៍ ទី៣ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ 91
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍត្រីកោណ គឺមិនធ្វើឱ្យបាត់បង់ទឹកដី និងអធិបតេយ្យជាតិកម្ពុជានោះទេ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍត្រីកោណ គឺមិនធ្វើឱ្យបាត់បង់ទឹកដី និងអធិបតេយ្យជាតិកម្ពុជានោះទេ

នៅក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមប្រមុខរាជរដ្ឋាភិបាល សម្តេចធានាជូនប្រជាពលរដ្ឋថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍត្រីកោណនេះ គឺមិនធ្វើឱ្យបាត់បង់ទឹកដី និងអធិបតេយ្យជាតិកម្ពុជានោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ស្មារតីជាតិនិយម អាចជាអាវុធមុខពីរ បើសិនយើងប្រើប្រាស់ក្នុងទិសដៅត្រូវ វានឹងជួយយើងឱ្យការឯកភាពជាតិ ថែរក្សាសន្តិសុខ ស្ថិរភាព និងការរួមគ្នានៃការថែរក្សានិរន្តរភាពនៃសន្តិភាពនៅក្នុងប្រទេសរបស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ស្មារតីជាតិនិយមក្នុងទិសដៅផ្សេង គឺនាំឱ្យមានការបែកបាក់ ដែលចំណុចនេះហើយដែលប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេស ត្រូវធ្វើការស្វែងយល់ឱ្យបានច្បាស់អំពីធាតុពិត៕




អត្ថបទទាក់ទង