Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់ព្រែកជីកហ្វូណនតេជោ ជាសក្ខីភាពយ៉ាងច្បាស់ ថា កម្ពុជាមានសុខសន្តិភាព ឯកភាពជាតិ និងសេរីភាពពេញលេញក្នុងការកំណត់ជោគវាសនារបស់ខ្លួន

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ 106

នៅក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលប្រារព្ធឡើងនៅទឹកដីស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រារព្ធពិធីសម្ពោធបើកការដ្ឋានព្រែកជីកហ្វូណនតេជោ បង្ហាញពីការប្តេជ្ញាចិត្តក្នុងនាមជាប្រជាជាតិតែមួយ ជាចលនាជាតិតែមួយ ដែលប្រកបដោយស្មារតីឯកភាពជាតិ ជាតិនិយម ដើម្បីរួមគ្នាកសាងភាពល្បីល្បាញ និងមោទនភាពជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យក្នុងការសាងសង់ព្រែកជីកហ្វូណនតេជោនេះ បង្ហាញពីការដឹកនាំប្រកបដោយទស្សនវិស័យ និងការហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ របស់រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុជាតិ ទាំងនៅក្នុងពេលបច្ចុប្បន្ន និងអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថាការសាងសង់ព្រែកជីកហ្វូណនតេជោ ក៏ជាសក្ខីភាពយ៉ាងច្បាស់ មិនអាចបំភ្លៃថា កម្ពុជាមានសុខសន្តិភាព ឯកភាពជាតិ និងសេរីភាពពេញលេញក្នុងការកំណត់ជោគវាសនារបស់ខ្លួនដោយខ្លួនឯង និងដែលមានការគាំទ្រពីប្រជាពលរដ្ឋគ្រប់ស្រទាប់នៃសង្គម៕

អត្ថបទទាក់ទង