Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ទស្សន:មិត្តអ្នកអាន៖ បាតុកម្មប្រឆាំងនឹង CLV-DTA គឺជានយោបាយប្រជាភិថុតិរបស់ក្រុមជ្រុលនិយម

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ ទស្សនៈ - នយោបាយ ព័ត៌មានជាតិ 655
ទស្សន:មិត្តអ្នកអាន៖ បាតុកម្មប្រឆាំងនឹង CLV-DTA គឺជានយោបាយប្រជាភិថុតិរបស់ក្រុមជ្រុលនិយម ទស្សន:មិត្តអ្នកអាន៖ បាតុកម្មប្រឆាំងនឹង CLV-DTA គឺជានយោបាយប្រជាភិថុតិរបស់ក្រុមជ្រុលនិយម

 

មួយរយៈចុងក្រោយនេះ បើទោះបីរាជរដ្ឋាភិបាលបានប្រកាសជាផ្លូវការថា កម្ពុជាបានសម្រេចបញ្ចប់ការចូលរួមក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) តាំងពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រួចមកហើយក្តី  ក៏ពួកក្រុមជ្រុលនិយមនៅក្រៅប្រទេសមួយក្តាប់តូច នៅតែខំបន្តយករឿងនេះ មកធ្វើជាលេសនយោបាយ ដើម្បីបោកប្រាស់យុវជនមួយចំនួន ឱ្យចាញ់បោកឧបាយកលទុច្ចរិតរបស់ខ្លួនដើម្បីតែមហិច្ឆតាអំណាចរបស់គេតែប៉ុណ្ណោះ។ 

កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន កម្ពុជា ឡាវ វៀតណាម (CLV-DTA) បានអនុវត្តអស់រយ:ពេលជាង២៥ឆ្នាំមកហើយ គឺតាំងពីពេលដែលក្រុមអ្នកនយោបាយចាស់ក្បាលទាំងនោះ កំពុងមានសំឡេងនៅក្នុងរដ្ឋសភាមកម្លេះ  ព្រមទាំងមានសមាសភាពក្រុមអ្នកនយោបាយចាស់ក្បាលទាំងនោះ បានទៅចូលរួមប្រជុំពិភាក្សា  និងសម្រេចគម្រោងមួយចំនួនផងដែរ ប៉ុន្តែចុងក្រោយពួកគេបែរជាធ្វើជាមិនដឹងខ្យល់ ប្រឆាំងកោកៗដូចជារឿងថ្មីទើបផុសឡើងឆ្នាំ២០២៤អ៊ីចឹង។ តើនេះឬជាចេតនាអីឱ្យពិតប្រាកដ?ចុះតើហេតុអ្វីបានជាគណបក្សប្រឆាំង ដែលមានសមាសភាពរបស់ខ្លួនចូលរួមនៅពេលនោះ  មិនព្រមជំទាស់នឹងកិច្ចសហប្រតិបត្តិការ CLV-DTA ខណៈខ្លួននៅក្នុងសភា?

ចំណុចនេះត្រូវបាន  សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចោទសួរទៅគណបក្សប្រឆាំងថា នៅពេលដែលខ្លួននៅក្នុងសភា និងមានអំណាច ខណៈមានការអនុវត្តកិច្ចសហប្រតិបត្តិការនេះហេតុអ្វីក៏មិនចោទសួរ មិននិយាយអ្វីសោះ ហើយមិនសើរើនៅពេលនោះ ស្របពេលដែលពួកគេមានតំណាងរបស់ខ្លួនចូលរួមប្រជុំពី CLV-DTA ដែរ។ ការមិននិយាយអ្វីសោះរបស់ពួកអ្នកនយោបាយចាស់ក្បាលនៅពេលនោះ ក៏ព្រោះតែកិច្ចសហប្រត្តិបត្តិការ CLV-DTA មិនបានធ្វើឱ្យកម្ពុជាខាតបង់អ្វីឡើយ។ ប៉ុន្តែពេលនេះ បែរជាក្រុមអ្នកនយោបាយចាស់ក្បាលទាំងនោះ មកប្រកូកប្រកាសប្រមូលផ្តុំយុវជនឱ្យមកចូលរួមធ្វើបាតុកម្មតវ៉ាប្រឆាង CLV-DTA នេះទៅវិញ ដែលការពិតវាគឺជាឧបាយកលនយោបាយដែលមានចរិតញុះញង់របស់ពួកគេទាំងនោះ ដែលចង់បង្កឱ្យមានចលាចល មើលឃើញកម្ពុជាក្នុងរូបភាពអវិជ្ជមាន   និងដើម្បីឈានទៅដល់ការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមគន្លងបដិវត្តពណ៌ដូចនៅប្រទេសមួយចំនួន ដែលបានហិនហោច និងរងគ្រោះជាបន្តបន្ទាប់។

បងប្អូនយុវជនមួយចំនួននៅក្រៅប្រទេស ដែលត្រូវបានពួកអ្នកនយោបាយចាស់ក្បាលអូសទាញឱ្យចាញ់ឧបាយកល  ហើយបបួលធ្វើបាតុកម្មនោះ ត្រូវសួរទៅពួកមេក្លោងបាតុកម្មចាស់ក្បាលទាំងនោះថា ហេតុអ្វីកាលពីពេលនៅក្នុងសភាអត់មាននិយាយអ្វីសោះ អំពីរឿង CLV-DTA ហ្នឹង?   ចាំមើលតើអ្នកនយោបាយចាស់ក្បាលទាំងនោះឆ្លើយយ៉ាងម៉េច? 

ការពិត ក្រុមអ្នកនយោបាយដែលចាញ់ការបោះឆ្នោតងើបមុខមិនរួចទាំងនោះ ចង់ប្រើល្បិចធ្វើបាតុកម្មតវ៉ាទាមទារនេះដើម្បីស្តារមុខមាត់របស់ពួកគេ ដែលកំពុងរលាយបាត់ពីឆាកនយោបាយនៅកម្ពុជា  ក្រែងបានកំរើកឡើងវិញខ្លះ  ហើយមួយវិញទៀត ក៏ជាពេលវេលាមួយដែលត្រូវទៅកៀរគរប្រមូលលុយពីបងប្អូនយុវជនដែលកំពុងខិតខំធ្វើការរកប្រាក់ដោយលំបាកនៅប្រទេសកូរ៉េ  និងជប៉ុនផងដែរ។ ក្រោយពេលដែលប្រមូលលុយបានច្រើហើយ  ក្រុមអ្នកនយោបាយចាស់ក្បាលទាំងនោះ ប្រាកដជាយកលុយដែលប្រមូលបានទៅស៊ីចាយ  និងលេងល្បែងយ៉ាងសប្បាយដូចពេលមុនៗទៀតជាមិនខាន។ 

ជារួម ផែនការប្រមូលយុជនមកចូលរួមធ្វើបាតុកម្ម តវ៉ារឿង CLV-DTA គឺជាល្បិចកលរបស់ក្រុមអ្នកនយោបាយចាស់ក្បាលមួយក្តាប់តូច ដែលចង់បោកប្រាស់កម្លាំងយុវជនដែលធ្វើការនៅក្រៅប្រទេស  ដើម្បីសម្រេចមហិច្ឆតានយោបាយ និងការបោកប្រាស់ប្រមូលថវិកាពីយុវជនប៉ុណ្ណោះ។ សរុបមក បាតុកម្មប្រឆាំងនឹង CLV-DTA ដែលពួកគេធ្វើនេះ គឺជានយោបាយប្រជាភិថុតិរបស់ក្រុមជ្រុលនិយមតែប៉ុណ្ណោះ ដែលនេះហើយជាចរិតញុះញង់របស់អ្នកនយោបាយចាស់ក្បាល ដែលចង់បង្កចលាចលសង្គម ជាក់ស្តែង ព្រឹត្តិការណ៍ ថ្ងៃ១៨ សីហា ឆ្នាំ២០២៤ ដែលបម្រុងនឹងដុតប្រទេសឱ្យមានចលាចលកន្លងមកជាភ័ស្តុតាងស្រាប់។   ប៉ុន្តែជាភ័ព្វសំណាងល្អ រាល់ឧបាយកលខ្មៅងងឹតរបស់ពួកគេ ដែលចង់មកបំផ្លាញភាពសុខសាន្តរបស់ប្រជាពលរដ្ឋ  ត្រូវបានកំចាត់ចោលទាន់ពេលវេលា  ដោយរាជរដ្ឋាភិបាលមិនអនុញ្ញាត្តឱ្យមានការបំផ្លិចបំផ្លាញសុខសន្តិភាពដែលកម្ពុជាកំពុងមាន  និងរកបានដោយលំបាកបានជាដាច់ខាត។

 

ដោយ : ឌី វីរ:

អត្ថបទទាក់ទង