Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ក្នុងនាមជាអ្នកដឹកនាំកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់ពិភពលោក តើប្រទេសចិនចិន ត្រូវផ្តោតលើអ្វី?

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានជាតិ 206
ក្នុងនាមជាអ្នកដឹកនាំកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់ពិភពលោក តើប្រទេសចិនចិន ត្រូវផ្តោតលើអ្វី? ក្នុងនាមជាអ្នកដឹកនាំកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់ពិភពលោក តើប្រទេសចិនចិន ត្រូវផ្តោតលើអ្វី?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ការរាតត្បាតជំងឺកូវីត១៩ បានបង្កើតជាបញ្ហាប្រឈមសម្រាប់ប្រទេសជាច្រើន ប៉ុន្តែទន្ទឹមនេះ ក៏បានពន្លឿនបរិវត្តកម្មឌីជីថលនៅគ្រប់វិស័យនៃសេដ្ឋកិច្ចពិភពលោក។ ខ្សែច្រវាក់ផ្គត់ផ្គង់សកលដែលរងផលប៉ះពាល់ ត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងវិញ, ហើយគំរូធុរកិច្ចត្រូវបានកែសម្រួល និងរៀបចំសាជាថ្មី។ សេដ្ឋកិច្ចឌីជីថល បានបង្កើតកាលានុវត្តភាពសម្រាប់ធុរកិច្ច និងការវិនិយោគថ្មីដែលមិនធ្លាប់មានពីមុនមក ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនពិភពលោក (GCET) ឆ្នាំ២០២៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ដថា ឆ្នាំនេះគឺជាខួបលើកទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយប្រទេសចិន បានព្យាករថា ការអភិវឌ្ឍគុណភាពខ្ពស់របស់ចិនក្នុងរយៈពេលមធ្យមទៅវែង នឹងត្រូវបានជំរុញដោយ «កម្លាំងផលិតភាពថ្មី» ដូចជា បញ្ញាសិប្បនិម្មិត (AI), សេដ្ឋកិច្ចឌីជីថល, មនុស្សយន្ត, សេដ្ឋកិច្ចរយៈកម្ពស់ទាប (ឧ. ដ្រូន), វត្ថុធាតុដើមផលិតថ្មី និង ឧស្សាហកម្មនវានុវត្តន៍ផ្សេងទៀត។ ជាមួយគ្នានោះ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា «ប្រទេសចិន គឺជាអ្នកដឹកនាំកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់ពិភពលោក ដូច្នេះនៅពេលដែលចិនផ្តោតលើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់, ខ្ញុំជឿជាក់ថា តំបន់ទាំងមូលពិតជាទទួលបានផលប្រយោជន៍ពីការតម្រង់ទិសគោលនយោបាយបែបនេះដែរ»។

ជាក់ស្ដែងតាមរយៈ គំនិតផ្ដួតផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ និងទំនាក់ទំនងទ្វេភាគីរឹង មាំរបស់យើង ធូរកិច្ចចិន បានដើរឈានមុខគេ ក្នុងនាំយកភាពជឿលឿន ផ្នែកបច្ចេកវិទ្យា ។ ទំនាក់ទំនងវប្បធម៌ចាក់ឫសយ៉ាងជ្រៅរបស់យើង រួមផ្សំជាមួយនឹងទំនាក់ទំនងអន្តររដ្ឋាភិបាលដ៏រឹងមាំបានបង្កើតបរិយាកាសអំណោយផលពិសេសមួយសម្រាប់ការរីកចម្រើនរបស់វិនិយោគចិន៕

អត្ថបទទាក់ទង