Khmer First Close

លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី ដើរខុសក្រឡា ញៀននឹងការធ្វើនយោបាយវ៉ៃអែបស៊ីអប លទ្ធផលបានត្រឹមអាម៉ាស់

ដោយ៖ សម្បត្តិ កិត្យា ​​ | 4 ម៉ោងមុន ទស្សនៈ - នយោបាយ 138
លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី ដើរខុសក្រឡា ញៀននឹងការធ្វើនយោបាយវ៉ៃអែបស៊ីអប លទ្ធផលបានត្រឹមអាម៉ាស់ លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី ដើរខុសក្រឡា ញៀននឹងការធ្វើនយោបាយវ៉ៃអែបស៊ីអប លទ្ធផលបានត្រឹមអាម៉ាស់

អ្នកនយោបាយចាស់វស្សា និងជាជនឱកាសនិយម សម រង្ស៊ី កាលពីពេលកន្លងទៅ បានធ្វើការរិះគន់ទៅលើបុគ្គលិកលក្ខណៈរបស់លោក Donald Trump ពេញៗមាត់ ដែលពេលនោះ លោក Trump ជាបេក្ខជនប្រធានាធិបតីមិនទាន់ឈ្នះឆ្នោតនៅឡើយ ដោយលើកឡើងថា លោក Trump ជាមនុស្សនិយាយមិនពិត និងចូលចិត្តធ្វើនយោបាយប្រជាភិថុតិបោកប្រាស់ពលរដ្ឋអាមេរិកជាដើម។

សាររិះគន់របស់អ្នកនយោបាយចាស់វស្សា សម រង្ស៊ី នេះ ត្រូវបានមជ្ឈដ្ឋាន ទូទៅមើលឃើញកាន់តែច្បាស់ថា អ្នកនយោបាយចាស់វស្សានិងជាជនឱកាសនិយម សម រង្ស៊ី នេះគឺជាអ្នកនយោបាយក្រឡិចក្រឡុច ធ្វើនយោបាយពុំមានជំហរច្បាស់លាស់ ហើយតែងតែយកខ្លួនទៅភ្ជាប់តែជាមួយនឹងអ្នកដែលឈ្នះ។ គេច្បាស់ជានៅចាំផងដែរថា កន្លងមក បុគ្គលអ្នកនយោបាយចុងស្រល់ សម រង្ស៊ី នេះដែរ ក៏បានភ្ជាប់ខ្លួនឯងជាមួយនឹង លោកស្រី អ៊ុង សានស៊ូជី កាលពីលោកស្រីឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៥ នៅភូមា ហើយបុគ្គលនេះ តែងតែដាក់ខ្លួនឆ្ងាយពីបុគ្គលដែលចាញ់ឬមានបញ្ហា ដើម្បីក្រេឌីតរបស់ខ្លួន។

ក្នុងនាមជាអ្នកតាមដានស្ថានការណ៍នយោបាយមួយរូប ខ្ញុំសង្កេតឃើញថា ការធ្វើនយោបាយ ក៏ដូចជាការបញ្ចេញសារនយោបាយរបស់អ្នកនយោបាយចាស់វស្សារូបគឺច្រើនតែប្រើល្បិចកិច្ចកល។ ជាក់ស្តែង កន្លងមក បុគ្គលរូបនេះ បានឃោសនាជាមួយកសិករថានឹងធ្វើឱ្យតម្លៃស្រូវឡើងថ្លៃនៅពេលខ្លួនឈ្នះឆ្នោត តែបែរជាមកឃោសនាជាមួយប្រជាពលរដ្ឋនៅតាមផ្សារ និងរោងចក្រដោយសន្យាថានឹងធ្វើឱ្យតម្លៃអង្ករ ចុះថោកឲ្យទៅវិញ។ ដើមចមនៃការផ្តើមរិះគន់ លោក Donald Trump មិនសំចៃមាត់កាលពីពេលកន្លងទៅ របស់ សម រង្ស៊ី ប្រហែលជា សម រង្ស៊ី គិតទុកមុនហើយថា លោក Trump នឹងចាញ់ឆ្នោត ហើយគាត់រិះគន់លោក Trump នេះក៏ទំនងជាធ្វើឡើងដើម្បីផ្កាប់ចិត្តខាងគណបក្សប្រជាធិបតេយ្យរបស់ អ្នកស្រី Kamala Harris ផងដែរ។ ប៉ុន្តែសំណាងអាក្រក់របស់ សម រង្ស៊ី នេះជាការដើរខុសក្រឡា ដែលបង្កើតបានជារឿងគួរឱ្យអាម៉ាស់កាន់តែខ្លាំង ព្រោះតែលោក Donald Trump បានឈ្នះឆ្នោត និងក្លាយជាប្រធានាធិបតីទី ៤៧ របស់អាមេរិក។

នៅក្នុងបរិបទការបោះឆ្នោតនៅកម្ពុជាវិញ គេច្បាស់ជានៅចាំបានថា អ្នកនយោបាយចាស់វស្សារូបនេះ ធ្លាប់បានឃោសនាបោកប្រាស់ប្រជាពលរដ្ឋដោយអួតថាខ្លួននឹងឈ្នះការបោះឆ្នោតតាំងពី មុនពេលរៀបចំការបោះឆ្នោតទៅទៀត។ អ្វីដែលរឹតតែគួរឱ្យអស់សំណើចនោះ គឺ សម រង្ស៊ី តែងតែប្រកាសថាខ្លួនឯងឈ្នះឆ្នោតជានិច្ច បន្ទាប់ពីឃើញថាលទ្ធផលចាញ់ងងឹតមុខហើយក៏ដោយ ដើម្បីកៀរគរប្រមូលកម្លាំងប្រឆាំង ដោយមិនព្រមទទួលយកលទ្ធផលម្តងហើយម្តងទៀត រហូតឡាំប៉ាបង្កើតព្រឹត្តិការណ៍ហិង្សាបង្កការស្លាប់ និងរបួស ខូចខាតទ្រព្យសម្បត្តិសាធាណៈនិងឯកជនជាបន្តបន្ទាប់។ ទាំងនេះជាសកម្មភាពកន្លងទៅ ដែលយើងអាចនៅចងចាំ អំពីអ្នកនយោបាយចាស់វស្សារូបនេះបានអនុវត្ត។

ប៉ុន្តែអ្វីដែលគួរឱ្យអស់សំណើច គឺបុគ្គល សម រង្ស៊ី តែងតែស្រែកថា អាមេរិកគឺជាបិតាប្រជាធិបតេយ្យ និងជាខ្នងបង្អែកខាងនយោបាយរបស់បក្ខពួកខ្លួន តែបែរជា សម រង្ស៊ី ខ្លួនឯង បានជ្រុលមាត់ជ្រុលសម្តីទៅរិះគន់ ដៀមដាម ប្រមាថ លើប្រធានាធិបតីអាមេរិក លោក Trump ដូច្នេះ តើ សម រង្ស៊ី អាចហ៊ានទៅអើតមុខស្នើសុំជំនួយដើម្បីធ្វើនយោបាយ ឬអើតមុខនិយាយអីទៀតទេជាមួយរដ្ឋបាលលោក Trump ឬទេ? តាមការវិភាគសើៗលើចរិតលក្ខណៈរបស់ សម រង្ស៊ី យើងអាចសន្និដ្ឋានបានថា ប្រហែលជាមិនពិបាកទេក្នុងការកែប្រែឥរិយាបថ១៨០ដឺក្រេ គឺប្តូរពីរិះគន់ ដៀមដាម មកជាលើកកម្កើង សរសើរ លើកជើង ឬទូលលើក្បាលក៏ សម រង្ស៊ី អាចធ្វើបានដែរ ព្រោះគាត់នេះ មិនចេះខ្មាសគេទេ ក្នុងរឿងក្រឡិចក្រឡុច ហើយក៏គ្មានការអៀនខ្មាសដែរក្នុងការនិយាយបោកប្រាស់សាធារណៈជននោះ៕
ដោយ៖ មាន មេត្តា

អត្ថបទទាក់ទង